Connect with us

សន្តិសុខសង្គម

បុរសជនជាតិអាល្លឺម៉ង់ម្នាក់ដេកស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចប្រាប់ពីមូលហេតុនៃការស្លាប់​

បានផុស

នៅ

បុរស​ចំណាស់​ជា​ជនជាតិ​បរទេស​ម្នា​ក់បាន​ដេកស្លាប់​ក្នុង​ផ្ទះជួល​របស់ខ្លួន ដោយ​ការ​ស្លាប់នេះ ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា បណ្តាលមកពី​ជំងឺ​គាំងបេះដូង​។​

ហេតុការណ៍​ភ្ញាក់ផ្អើល​ដោយសារ​មាន​ជនបរទេស​ដេកស្លាប់​ខាងលើ បានកើត​ឡើង​នៅ​ចំណុច​ផ្ទះជួល​ ស្ថិត​ក្នុងភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​៥​និង០០នាទីព្រឹក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​របាយការណ៍​ដែល​ទទួលបាន​ពី​សមត្ថកិច្ច​ជំនាញ និង​ក្រុមគ្រូពេទ្យ​ដែល​មក​ពិនិត្យ​ធ្វើ​កោសល្យ​វិច័យ​ បានឱ្យដឹងថា ជនរងគ្រោះ​ស្លាប់មានឈ្មោះ Flora Victor ភេទ​ប្រុស អាយុ​៧១​ឆ្នាំ ជនជាតិ​អាល្លឺម៉ង់ កាន់​លិខិតឆ្លងដែន​លេខ C2YX3N4PT ជា​ភ្ញៀវទេសចរ ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង។ បុរសរងគ្រោះ​ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុង​/​ខេត្ត​កែប​។​

បច្ចុប្បន្ន​សព​ជនជាតិ​បរទេស​ខាងលើ សមត្ថកិច្ច​បានប្រគល់​ជូន​សាច់ញាតិ​(​ជា​មិត្តភ័ក្ដិ​)​តាម​ការ​ណែ​នាំ​ពី​ស្ថានទូត​អាល្លឺម៉ង់ និង​ក្រោម​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អប​សាលាដំបូង​ខេត្ត​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

Netanyahu គំរាមបញ្ចប់បទឈប់បាញ់ និងប្រយុទ្ធឲ្យក្រុមហាម៉ាសស្គាល់ដៃ បើមិនដោះលែងចំណាប់ខ្មាំងនៅថ្ងៃសៅរ៍

ព័ត៌មានជាតិ១ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៩ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម