Connect with us

សន្តិសុខសង្គម

អាជ្ញាធរច្បារអំពៅ ២ ចុះរុះរើរោង៣ ដែលលបសង់លើច្រាំងទន្លេដីរបស់រដ្ឋ

បានផុស

នៅ

រោងសង់ពីឈើចំនួន ៣ ដែលលួចសាងសង់លើដីច្រាំងទន្លេរបស់រដ្ឋ ត្រូវបានកម្លាំងចម្រុះរបស់​សាលាសង្កាត់ច្បារអំពៅទី ២ ចុះរុះរើជាបន្ទាន់​ ព្រោះ​ជា​ដី​ហាមឃាត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ប្រសាសន៍​លោក យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា ​ការចុះ​រុះរើ​លើដី​ច្រាំងទន្លេ​របស់​រដ្ឋ​នេះ ​គឺ​ស្ថិត​ក្នុងភូមិ​ដើម​ចាន់​ ១ ​សង្កាត់​ច្បារអំពៅ​ទី​ ២ ​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​ ១៥ ​រសៀល​ថ្ងៃទី​ ១៤​ ខែធ្នូ​នេះ​តែម្តង​។ លោក​ចៅសង្កាត់​បានបញ្ជាក់​ទៀតថា ​ដី​ខាងលើនេះ​ ជា​ដី​ច្រាំងទន្លេ​ដែល​គ្រប់គ្រង​ដោយ​សាលា​រាជធានី​ភ្នំពេញ​ហើយ​ប្រជាពលរដ្ឋ​ដែល​មក​លបលួច​សាងសង់​នេះ​គឺជា​ជន​ឆ្លៀតពេល ​ខ​ណៈដែល​ដី​ច្រាំងទន្លេ​កំពុងធ្វើការ​ស្ថាបនា​ច្រាំង​រឹងមាំ​ហើយ​បែរ​ជា​ពួកគាត់​លបលួច​សាងសង់​ខុសច្បាប់​បែបនេះ​។

​លោក យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​ ២ ​បានធ្វើការ​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បញ្ឈប់​សកម្មភាព​លប​លួច​សាងសង់​រោង​ ឬ​ផ្ទះ​លើដី​ច្រាំងទន្លេ​(​របស់​រដ្ឋ​)​បន្តទៀត ហើយ​បើ​នៅតែ​ចចេស​ និង​ខាតបង់​លុយកាក់​ដែល​ខិតខំ​ទិញ​ឈើ​មក​ធ្វើការ​សាងសង់ ព្រោះ​អាជ្ញាធរ​មិន​លើកលែង​ឡើយ​៕​

អត្ថបទ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ២៧ នាទីutes មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហេសបូឡា បដិសេធ​មិនទម្លាក់​​អាវុធ​ បើ​​​អ៊ីស្រាអែល​​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​លីបង់

Sokha Hotels

ព័ត៌មានពេញនិយម