សន្តិសុខសង្គម
លោកស្រី មិថុនា ភូថង បង្គាប់ឱ្យអាជ្ញាធរស្រុកស្រង់ស្ថិតិជនវិកលចរិត
លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានបង្គាប់ដល់អភិបាលក្រុងស្រុកកំណត់ស្រង់ស្ថិតិជនវិកលចរិត ដែលរងគ្រោះផ្សេងៗ ជាពិសេសអ្នករងប៉ះពាល់ព្រោះតែឥទ្ធិគ្រឿងញៀន។ មនុស្សបាត់បង់សតិ ដោយសារគ្រោះថ្នាក់អ្វីមួយ ឬសារធាតុគ្រឿងញៀន ជាវិបត្តិមួយដ៏ធ្ងន់ធ្ងរដែលចាំបាច់រួមគ្នាទប់ស្កាត់អប់រំ ដើម្បីចៀសវាងធ្វើឱ្យបញ្ហានេះបន្តកើតមានក្នុងសង្គមគ្រួសារ ក៏ដូចជាប្រទេសជាតិទាំងមូល។

លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកោះកុង ក្នុងពិធីបំពាក់កន្សែងកាកបាទក្រហមជូនដល់យុវជនចំនួន ១ និងពលរដ្ឋក្រីក្រលំបាកចំនួន៥០គ្រួសារនៅស្រុកបូទុមសាគរ និងស្រុកគិរីសាគរ រសៀលថ្ងៃទី ១៤ ខែធ្នូ ២០២១នេះ បានបង្គាប់ដល់អភិបាលក្រុងស្រុកទាំងអស់ពិនិត្យស្រង់ស្ថិតិជនវិកលចរិត ដោយសារការរងគ្រោះថ្នាក់ផ្សេងៗ និងរងផលប៉ះពាល់ព្រោះគ្រឿងញៀនឱ្យត្រឹមត្រូវ ដើម្បីលុបបំបាត់ពីភាពរើសអើង ព្រមទាំងដោះស្រាយជួយសង្គ្រោះទៅតាមយន្តការនានា។ លោកស្រី មិថុនា ភូថង បន្ថែមថា ក្រោយក្តោបក្តាប់ព័ត៌មានទិន្នន័យបានពេញលេញ ក្រុមការងារមន្ត្រីជំនាញអន្តរវិស័យរបស់រដ្ឋបាលខេត្តរួមគ្នាពិនិត្យដាក់ចេញនូវវិធានការដោះស្រាយទៅតាមកម្រិតជនវិកលចរិតទាំងនោះ។ ដូច្នេះអាជ្ញាធរបន្តប្រឹងប្រែងស្វែងការគាំទ្រពីអង្គការដៃគូអភិវឌ្ឍន៍លើជនអនានិងជនរងគ្រោះទាំងអស់នោះផងដែរ។

ចំណែកឯលោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ ក៏ទទួលយកការបង្គាប់ណែនាំរបស់លោកស្រីមិថុនា ភូថង អនុវត្តជាថ្មី ទោះបីជាកន្លងទៅធ្លាប់ស្រង់ស្ថិតិរួចហើយក៏ដោយ ក៏តម្រូវធ្វើបច្ចុប្បន្នភាពលើការងារសង្គមកិច្ចនេះដែរ។ លោក សាក់ សំណាង ប្រធានការិយាល័យ សុខុមាលភាពសង្គម និងការជួញដូរមនុស្សនៃមន្ទីរសង្គមកិច្ចខេត្តកោះកុង ថ្លែងរសៀលថ្ងៃទី ១៥ ខែធ្នូនេះថា សព្វថ្ងៃ ខេត្តកោះកុង មានមានជនអនាថាមកទទួលសេវាពិគ្រោះដោះស្រាយប្រមាណ១០នាក់ និងជនវិកលចរិតចំនួន៦នាក់។ ភាគច្រើនពួកគាត់បំឡាស់ទីមកពីបណ្តាខេត្តផ្សេងចូលមកខេត្តកោះកុង ។


ការងារគ្រប់គ្រងជនអនាថា ពុំអាចធ្វើតែឯកឯងបានទេ បើគ្មានការចូលរួមពីរដ្ឋបាលក្រុងស្រុក ត្រូវយល់ពីតួនាទីប្រមូលទិន្នន័យ ឬផ្តល់សេវានីតិសម្បទានសង្គមកិច្ចដល់ក្រុមជនអនាថា ឬជនវិកលចរិត។ បញ្ហានេះ លោកក៏សុំគោលការណ៍ទៅរដ្ឋបាលខេត្តមន្ទីរពាក់ព័ន្ធដើម្បីរួមគ្នាបើកកិច្ចដោះស្រាយប្រមូលទិន្នន័យបានសមស្រប ជៀសវាងខ្វះទំនួលខុសត្រូវចំពោះការងារកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?