Connect with us

សន្តិសុខសង្គម

អគ្គិភ័យកើតឡើង ៦៧០លើក បង្កឲ្យមនុស្សស្លាប់​ ១៨នាក់ នៅទូទាំងប្រទេស​ក្នុងឆ្នាំ ២០២១

បានផុស

នៅ

គ្រោះអគ្គិភ័យ បានកើតឡើងចំនួន ៦៧០លើក នៅទូទាំងប្រទេស ក្នុងឆ្នាំ ២០២១ ដែលតួលេខនេះ នៅមានចំនួនតិចជាងកាលពីឆ្នាំ ២០២០ កើតឡើង ៩៣៧លើក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានលើកឡើងថា ក្នុងឆ្នាំ២០២១នេះ គ្រោះអគ្គិភ័យនៅទូទាំងប្រទេស មានការថយចុះបើធៀបទៅនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២០ ពោលគឺអគ្គីភ័យបានកើតឡើង ៦៧០លើក ស្លាប់មនុស្ស ១៨នាក់ និងរបួស ៣៥នាក់។ ក្នុងនោះបានបំផ្លាញផ្ទះអស់ ៤៧២ខ្នង និងតូបលក់ដូរ ២៥០តូប។ ដោយឡែក មូលហេតុ នៃគ្រោះអគ្គិភ័យទាំងនោះ កើតឡើងដោយសារឆ្លងចរន្តអគ្គិសនី ៣៩ភាគរយ បង្កដោយភ្លើងទៀនធូប ៣៨ភាគរយ និងពុំដឹងមូលហេតុ ២៨ភាគរយ។

​ដើម្បីកាត់បន្ថយការបំផ្លាញដោយគ្រោះអគ្គិភ័យ លោកឧត្តមសេនីយ៍ឯក នេត វន្ថា បានជំរុញដល់ប្រជាពលរដ្ឋ ម្ចាស់សហគ្រាស អគារ ស្ថានីយប្រេងឥន្ធនៈជាដើម ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ លើការប្រើប្រាស់ចរន្តអគ្គិសនី ទុកដាក់សារធាតុងាយឆេះឲ្យមានសុវត្ថិភាព និងត្រូវបំពាក់ប្រព័ន្ធសង្រ្គោះ និងពន្លត់អគ្គិភ័យ ឲ្យបានត្រឹមត្រូវ ដើម្បីបង្ការទប់ស្កាត់គ្រោះអគ្គិភ័យជាយថាហេតុ។

លើសពីនេះទៀត លោកឧត្តមសេនីយ៍ឯក នេត វន្ថា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងវិស័យឯកជន គួរហ្វឹកហាត់បុគ្គលិករបស់ខ្លួន ដោយសហការជាមួយក្រុមជំនាញ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យនេះ។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបង្ហាញថា នៅក្នុងឆ្នាំ ២០២០ គ្រោះអគ្គិភ័យ នៅទូទាំងប្រទេស បានកើតឡើងចំនួន ៩៣៧លើក កើនឡើង ២២០ លើក បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩ ដែលអគ្គិភ័យ បានកើតឡើង ៧១៧ លើក។ ក្នុងឆ្នាំ២០២០ អគ្គិភ័យបានបណ្តាលឲ្យមនុស្សស្លាប់ ២៤ នាក់ និងរបួស ៣៦នាក់ ឆេះផ្ទះអស់ ៧០៧ ខ្នង និងតូបផ្សារ ៥៩៤ តូប៕ កម្ពុជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ១ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៥ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម