សន្តិសុខសង្គម
ព័ត៌មានបឋម ៖ ឆ្មក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំនៅខណ្ឌសែនសុខ
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឆ្មក់ចុះបង្ក្រាបទីតាំងឃ្លាំងមួយកន្លែងពាក់ព័ន្ធនឹងការបើកល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នេះស្ថិតនៅលើផ្លូវបេតុង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ប្រភពដែលទទួលបាននៅកន្លែងកើតហេតុបានឱ្យដឹងថា ក្នុងរង្វង់សមត្ថកិច្ចកំពុងតែប្រតិបត្តិការ គឺមិនអនុញ្ញាតឱ្យអ្នកសារពព័ត៌មានចូលទៅខាងក្នុងទេ ពោលគឺបានត្រឹមតែឈរយកព័ត៌មានពីខាងក្រៅប៉ុណ្ណោះ។

តាមប្រភពព័ត៌មានដែលយើងទទួលបានថា នៅក្នុងឃ្លាំងនេះមានបើកលេងបៀជាច្រើនវង់ ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចរកឃើញអ្នកពាក់ព័ន្ធប្រមាណជិត៣០នាក់៕
ដោយ ៖ សុខា



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង