សន្តិសុខសង្គម
ពលរដ្ឋ ១៥ គ្រួសារ ស្នើអាជ្ញាធរជួយដោះស្រាយ ករណីធ្វើរបងស្ទើដើរចូលផ្ទះមិនបាន
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ ១៥ គ្រួសារ រស់នៅ ភូមិបន្លិច ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តវ៉ាសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍ដោះស្រាយបញ្ហា អ្នកខាងមុខ ធ្វើរបងបិត មិនអាចធ្វើដំណើរបាន ជាពិសេសកូនៗដែលត្រូវធ្វេីដំណេីរទៅ រៀន។

ពលរដ្ឋ ៧ គ្រួសារ តំណាងពលរដ្ឋទាំង ១៥ គ្រួសារ បានលើកឡើងថា ចំណុចផ្លូវដែលត្រូវបាន អ្នកនៅ ខាងមុខធ្វើរបងនេះ ជាផ្លូវដែលពួកគាត់ប្រើប្រាស់ជាយូរណាស់មកហើយ ដោយអាចធ្វើដំណើរបើកគោយន្តចេញបាន។ តែក្រោយមកថ្មីៗនេះ ត្រូវបានឈ្មោះ ងាម ម៉ុល ភេទស្រី ដែលជាម្ចាស់ដី បានធ្វើរបង បណ្តាលឱ្យផ្លូវរួមតូចរហូតមិនអាចជិះម៉ូតូបាន សូម្បីដើរក៏ចង្អៀត។
ករណីនេះប្រជាពលរដ្ឋទាំង ១៥ គ្រួសារ សូមសំណូមពរដល់អាជ្ញាធរមេត្តាជួយអន្តរាគមន៍ដោះស្រាយបញ្ហាផ្លូវនេះ ឱ្យពួកគាត់អាចធ្វើដំណើរបាន ទោះមិនបានធំដូចមុន ក៏បានត្រឹមជិះម៉ូតូចេញចូលបាន គ្រាន់ឱ្យក្មេងៗទៅ រៀនបានងាយស្រួល ព្រោះនៅ រដូវស្សាពួកគាត់មិនអាចធ្វើដំណើរវាងតាមវាលស្រែ ដើម្បីចេញទៅ ផ្លូវធំបានឡើយ។

ពាក់ព័ន្ធករណីនេះ លោក អ៊ុច អាន់ មេឃុំសំរោង បានឱ្យដឹងថា លោកធ្លាប់បានចុះពិនិត្យដល់កន្លែងទំនាស់ម្តងរួចមកហើយ ក្រោយមកលោកបានចាត់ឱ្យខាងក្រុមប្រឹក្សា និងលោកមេភូមិ ចុះពិនិត្យ និងប្រមូលទិន្ន័យលើករណីនេះ ហើយលោកនឹងចុះធ្វើការដោះស្រាយបញ្ហានេះ ជូនប្រជាពលរដ្ឋប៉ះពាល់ទាំង១៥គ្រួសារ ដើម្បីបានផ្លូវប្រើប្រាស់ឡើងវិញ៕
អត្ថបទ៖ ពៅ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ