Connect with us

សន្តិសុខសង្គម

Update៖ ករណីអគ្គិភ័យឆេះផ្ទះនៅជិតវត្តអង្គតាមិញរាលដាលដល់ផ្ទះ២ល្វែងបន្ថែមទៀត

បានផុស

នៅ

អគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅនៅជិតវត្តអង្គតាមិញ គឺជាផ្ទះស្តុកទំនិញ និងបន្តរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន២ល្វែងបន្ថែមទៀតខូចខាតសម្ភារៈ​មួយ​ចំនួន​ផងដែរ។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើ​ត​ហេតុ​បានឱ្យដឹងថា មុនពេល​កើ​ត​ហេតុ​គេ​ឃើ​ញ​មាន​ផ្សែងហុយ​ចេញពី​ផ្នែក​ខាងក្នុង និងចេញជា​អណ្តាត​ភ្លើ​ង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ភ្ញាក់ផ្អើលដល់​បងប្អូន​ប្រជាពលរដ្ឋ​បាននាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​បំពង់​ដើម្បី​បាញ់​ពន្លត់​ តែដោយសារ​មិនអាច​គ្រប់គ្រង​បាន​ ដោយ​អណ្តាត​ភ្លើង​កាន់តែ​ឆេះ​ខ្លាំងឡើងៗ​ ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បានឱ្យដឹង​ថា ម្ចាស់ផ្ទះឈ្មោះ លី ឃុន ភេទប្រុស អាយុ​៤០​ឆាំ្ន មុខរបរ លក់​គ្រឿង​សោ្នរ​។​ចំពោះ​មូលហេតុ​នៃ​ការឆាបឆេះ​បណ្តាលមកពីឆ្លង់​ចរន្ត​អគិ្គស​នី​។

ផ្ទះលែ្វ​ង​ខាង​លើ​មានទំហំ ទទឹង​៤​ម៉ែត្រ និង​បណ្តោយ​១៦​ម៉ែត្រ ​ខូចខាត​សម្ភារៈ​ឆេះ​ផ្ទះ​អស់​១​លែ្វង នឹង​រាលដាល​ដល់ផ្ទះ​ចំនួន២​ល្វែង បណ្តាលឱ្យ​រង​ការខូចខាត​។​

ក្នុង​រង្វង់​ប្រតិបត្តិ​ការបង្ការ​គ្រោះ​អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន២២​គ្រឿង ប្រើ​ប្រាស់​ទឹក​អស់៤៤​ឡាន ស្មើនឹង១៧៦​ម៉ែត្រគូប ។ រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន ០១​គ្រឿង ប្រើប្រាស់​ទឹក​អស់០២​ឡាន សើ្ម​នឹង១២​ម៉ែត្រគូប។

គួរបញ្ជាក់ថា កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ មានរណីអគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​ចំណុច​ផ្ទះ​លេខ​៤៤J៣​ សិ្ថតនៅ​ផ្លូវ​បេង​តុង​លេខ​៣៨E៤ ភូមិ​ត្រពាំង​ល្វា​២ ក្រុម​១​ សង្កាត់​កា​កាប​ទី​១ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ៕

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម