សន្តិសុខសង្គម
ចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីស្គាល់ភិនភាគតាមកាមេរ៉ាសុវត្ថិភាព
ជនសង្ស័យម្នាក់ បានផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋមួយកន្លែង លេខ៧២Eo ផ្លូវបេតុង ក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ លួចទ្រព្យសម្បត្តិបានសម្រេច ហើយគេចខ្លួនបាត់។ លុះមកដល់វេលាម៉ោង ១១ ព្រឹកថ្ងៃខែដដែល ជនរងគ្រោះ បានឃើញដើរតាមដងផ្លូវដោយសារតែបានស្គាល់ភិនភាគតាមកាមេរ៉ាសុវត្ថិភាពទើបឃាត់ប្រគល់ជូនសមត្ថកិច្ចសួរនាំ។

ជនសង្ស័យឈ្មោះ សែម រិទ្ធី ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ូច សារ៉េត ភេទប្រុស អាយុ ៣៩ ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់រៀបចំទុកដាក់ម៉ូទ័រកាត់ដែកនៅក្នុងផ្ទះ ហើយបានចូលទៅសម្រាកក្នុងបន្ទប់បាត់។ លុះមកដល់វេលាកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ផ្លោះរបងចូលមកធ្វើសកម្មភាពលួចយកម៉ូទ័រកាត់ដែកយកទៅបាត់។

ប្រភពដដែលបានបន្តថា ពេកគាត់ភ្ញាក់ពីដំណេកវិញទើបដឹងថាបាត់ម៉ូទ័រ ពេលនោះគាត់ក៏បានឆែកមើលកាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យចូលមកលួចយកទៅ រហូតមកដល់វេលាម៉ោង ១១ ព្រឹកថ្ងៃដដែល ទើបឃើញជនសង្ស័យដើរលើដងផ្លូវស្គាល់ភិនភាគទើបឃាត់យកទៅប្រគល់ជូនសមត្ថកិច្ចសួរនាំតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានលួចម៉ូទ័រជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនិតិវិធី៕
អត្ថបទ ៖ សុខា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ