សន្តិសុខសង្គម
ឃុំខ្លួនស្ត្រីម្នាក់រឿងខ្ចីលុយដើម៥ម៉ឺនដុល្លារឡើងការប្រាក់ដល់៩ម៉ឺនដុល្លារ
ចៅក្រមសាលាដំបូង លោក ម៉ម ច័ន្ទវណ្ណៈ នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បាមចេញដីកាសម្រេចឃុំខ្លួនស្ត្រីម្នាក់ដាក់ពន្ធនាគារក្រោមការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត ពាក់ព័ន្ធនិងការខ្ចីលុយចងការប្រាក់ដាក់ប្លង់ដីបញ្ចាំ ពីប្រាក់ដើម៥ម៉ឺនដុល្លាររហូតដល់ឡើងកាប្រាក់ដល់៩ម៉ឺនដុល្លារ ។
ជនត្រូវចោទដែលចៅក្រមតុលាការសម្រេចឃុំខ្លួនឈ្មោះ អោម ចាន់ណា អាយុ៤២ឆ្នាំ មានមុខរបរជាអ្នកលក់បាយ ម្ហូប មានទីលំនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។

ស្ត្រីឈ្មោះ អោម ចាន់វណ្ណៈ ត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញចាប់ខ្លួនតាមដីកាបង្គាប់របស់ចៅក្រមតុលាការឈ្មោះ ម៉ម ចាន់វណ្ណៈ ហើយត្រូវបានបញ្ជូនមកកាន់សាលាដំបូងនៅថ្ងៃទី១៦ ខែធ្នូនេះ ។ ក្នុងនោះក្រោយពីធ្វើការសាកសួរចប់ ចៅក្រមសើបសួរបានចេញដីកាឃុំខ្លួនជនត្រូវចោទភ្លាម តាមដីកាបង្គាប់អោយឃុំខ្លួនលេខ ៩១៤៨ ឋ ដឃដ ចុះហត្ថលេខាដោយចៅក្រម ម៉ម ចាន់វណ្ណៈ ក្រោមបទចោទប្រកាន់ រំលោភលើទំនុកចិត្ត ។
ពាក់ព័ន្ធនិងការឃុំខ្លួនជនជាប់ចោទ ប្រភពពីសាលាដំបូងបានអោយដឹងថា កាលពីសម័យមុនវិបត្តិកូវីដ១៩រាតត្បាត ឈ្មោះ អោម ចាន់វណ្ណៈ បានខ្ចីប្រាក់ពីជនជាតិវៀតណាមម្នាក់ចំនួន៥ម៉ឺនដុល្លារដើម្បីរកស៊ី ក្រោមរូបភាពចងការប្រាក់ដោយដាក់ប្លង់ដីបញ្ចាំមួយកន្លែងនៅសង្កាត់បាក់ខែងមានទំហំ៧ម៉ែត្រគុណនិង៥០ម៉ែត មានតម្លៃប្រហែល២០ម៉ឺនដុល្លារនាពេលបច្ចុប្បន្ន ។
ប្រភពបានអោយដឹងទៀតថា មុនដំបូងដំណើរការសងបំណុលទៀងទាត់ លុះដល់កូវីដចូលមកដល់ស្រាប់តែកូនបំណុលគ្មានប្រាក់បង់ការប្រាក់រហូតដល់សពថ្ងៃជាហេតុធ្វើអោយកាប្រាក់ឡើងដល់៤ម៉ឺនដុល្លារ បូកទាំងប្រាក់ដើម៥ម៉ឺនទៀត សរុបបំណុលឡើងដល់៩ម៉ឺនដុល្លារ ឈ្មោះ អោម ចាន់ណា គ្មានមធ្យោបាយសង ក៏ទៅសុំប្លង់ដីពីម្ចាស់បំណុលដើម្បីដាក់បញ្ចាំនៅធនាគារយកប្រាក់មកសង តែម្ចាស់បំណុលមិនព្រមព្រោះចង់បានដីដែលកូនបំណុលបញ្ចាំនោះដាច់តែម្ដង ក៏ប្ដឹងមកតុលាការចាប់ខ្លួនឈ្មោះ អោម ចាន់ណា ដាក់ឃុំតែម្ដង ដើម្បីដាក់សម្ពាធ ៕
អត្ថបទ៖ មករា



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង