Connect with us

សន្តិសុខសង្គម

ជនសង្ស័យ ប្រុស ស្រី ១​ក្រុម​មាន​៥​នាក់ លក់ និង ជក់​ថ្នាំញៀន​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​ឃាត់ខ្លួន បញ្ជូនទៅ​តុលាការ

បានផុស

នៅ

បន្ទាយមានជ័យ ៖ ជនសង្ស័យ ប្រុស ស្រី ១​ក្រុម​មាន​គ្នា ៥​នាក់ ក្នុង​នោះ​មាន​អ្នកលក់ និង ជក់​ថ្នាំញៀន​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង សិរីសោភ័ណ បាន​ចុះ​បង្ក្រាបបាន​នៅ ចំណុច​ផ្លូវលំ ស្ថិតក្នុង​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំង​ដកហូត​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៤​កូន​ថង់​កិប និង​១​បំពង់​ទុយោ​កិប ស្មើនឹង​ទម្ងន់​៣,៤៨​ក្រាម ម៉ូតូ​ចំនួន​២​គ្រឿង និង​សម្ភារ​:​មួយចំនួន នៅវេលា​ម៉ោង ១២​យប់ ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ​បាន​ប្រាប់​អ្នកយក​ព័​ត៌​មាន​ឲ្យ​ដឹងថា ​ជនសង្ស័យ ១/​ឈ្មោះ តាន់ នី​តា ហៅ នី​ត ភេទ​ស្រី អាយុ​២២​ឆ្នាំ ២/​ឈ្មោះ​សុខ ចាន់​រ៉ា ហៅ ហេង ភេទ​ស្រី អាយុ​២៤​ឆ្នាំ ៣/​ឈ្មោះ ផន វណ្ណ​: ភេទ​ប្រុស អាយុ​៤០​ឆ្នាំ អ្នក​ទាំង​៣/ រស់នៅ​ភូមិ​សឿ ឃុំ​សឿ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ៤/​ឈ្មោះ វណ្ណា ស៊ីនៀន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​រៀង ឃុំ​អូរ​ប្រសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ៥/​ឈ្មោះ ម៉ម កុសល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​រោង​គោ​ចុង ឃុំ​ចំណោម ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ​ បាន​ប្រាប់​អ្នក​យក​ព័​ត៌មាន​បន្ត​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់ ក្រោយពី​កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សាកសួរ​រួច ជនសង្ស័យ​ឈ្មោះ តាន់ នី​តា ជា​អ្នកលក់​ថ្នាំញៀន និង​ជ​ចំណែក​៤​នាក់​ទៀត​ជា​អ្នក​ជក់​ថ្នាំញៀន​។

ផ្អែកលើ​វត្ថុ​តាង និង​ផ្អែកលើ​ការ​ធ្វើ​តេស្ត ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវ​បាន​បញ្ជូនមក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់​ការបន្ត ។

លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ក្នុងនោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជា​ឲ្យ​បញ្ជូន​សង្ស័យ​ទាំង​៥​នាក់​ទៅ​តុលាការខេត្ត​ដើម្បី​ដាក់ទោស​ទៅតាម​ច្បាប់​នៅ​ព្រឹក ថ្ងៃទី​១៦ ខែ​ឆ្នូ ឆ្នាំ២០២១​នេះ​ផង​ដែរ​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម