សន្តិសុខសង្គម
បាញ់ប្រហារបុរសម្នាក់ជាច្រើនគ្រាប់ ខណៈកំពុងជិះម៉ូតូដឹកប្រពន្ធនិងកូនតូចពីរនាក់
បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីជិះម៉ូតូដឹកប្រពន្ធនិងកូនតូច២នាក់បំរ៉ុងប៉ះជាមួយម៉ូតូជនដៃដល់ បង្កជាទំនាស់ពាក្យសម្តី ឈានដល់មានការដកកាំភ្លើងបាញ់មកលើជនរងគ្រោះយ៉ាងសាហាវព្រៃផ្សៃ។

ករណីបាញ់ប្រហារនេះ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងកាលពីវេលាម៉ោង២២យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចស្តុបអតីតស្ពានដែកចំការដូង តាមបណ្ដោយផ្លូវ៣៧១ កែងផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បុរសរងគ្រោះមានឈ្មោះ ឡាយ សៀកឡេង អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ357 ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ រីឯប្រពន្ធនិងកូន២នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជាជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1IV-5692 ដោយមានដឹកប្រពន្ធនិងកូន២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីកើតមកលិច ខណៈមកដល់ស្តុបត្រង់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ជាជនដៃដល់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GU-9897 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើងក៏ស្រាប់តែអក់ស៊ឺគ្នាបន្តិច តែមិនបានបុក ឬប៉ះគ្នានោះទេ ។

ប្រភពដដែលបានបន្តថា ក្នុងអំឡុងពេលនោះក៏មានការប៉ះសម្ដីគ្នាបន្តិចបន្តួចផងដែរ ទើបធ្វើឱ្យជនដៃដល់ដកកាំភ្លើងខ្មីបាញ់ទៅលើជនរងគ្រោះទាំងប្រពន្ធកូននៅក្បែរចំនួន៣គ្រាប់ បណ្តាលឱ្យត្រូវចំនួន២គ្រាប់ចំពោះ និងដៃ រងរបួសយ៉ាងធ្ងន់ធ្ងរ។ ភ្លាមៗជនដៃដល់បានជិះម៉ូតូគេចចេញពីកន្លែងកើតហេតុដល់ផ្លូវបេតុង ក្នុងបុរីលឹមឈាងហាក់ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទើបទុកម៉ូតូចោលគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹងយកទៅសង្គ្រោះអាយុជីវិតភ្លាមៗ ផងដែរ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញបានចុះមកប្រមូលវត្ថុតាងដែលពាក់ព័ន្ធទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់៕
អត្ថបទ៖ សុខា





-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?