Connect with us

សន្តិសុខសង្គម

ពលរដ្ឋ ស្នើអាជ្ញាធរជួយជួសជុល គំរបលូខូចមួយកន្លែង នៅមុខវិទ្យាល័យឫស្សីកែវ

បានផុស

នៅ

គំរបលូមួយកន្លែង នៅចំណុចខាងមុខវិទ្យាល័យឫស្សីកែវ កំពុងមានការខូចខាតចេញសរសៃដែក ដោយមិនទាន់ដឹងមូលហេតុ។

ប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា ផ្លូវបេតុង ១ខ្សែ នៅភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុ-សិស្សធ្វើដំណើរទៅមករាល់ថ្ងៃនោះ ឥឡូវមានគំរបលូមួយកន្លែង នៅចំណុចខាងមុខវិទ្យាល័យឫស្សីកែវតែម្តង កំពុងមានការខូចខាតចេញសរសៃដែក  ដោយមើលទៅខាងក្នុងមានទំហំធំ និងជ្រៅទៀតផង។

ប្រជាពលរដ្ឋ បានប្រាប់បន្តថា លូដែលខូចគំរបនោះ ទើបតែមួយថ្ងៃ ឬពីរថ្ងៃប៉ុណ្ណោះ ដោយមិនដឹងថា ខូចខាតដោយ សារអ្វី ឬក៏អ្នកណាធ្វើឲ្យខូចនោះដែរ ដែលមានចេញសរសៃដែកទៀតផង។ ប្រសិនបើមានកង់ ឬម៉ូតូធ្វើដំណើរទៅមក មិនដឹងថា អាចនឹងបង្កគ្រោះថ្នាក់ ឬយ៉ាងណានោះទេ។

ដោយបញ្ហានេះ ប្រជាពលរដ្ឋ បានសំណូមពរអាជ្ញាធរសង្កាត់ ឬអាជ្ញាធរខណ្ឌឫស្សីកែវ ជាពិសេសស្ថាប័ន និងជំនាញពាក់ព័ន្ធ មេត្តាជួយដោះស្រាយជួសជុល ឲ្យបានល្អស្អាតឡើងវិញផង ជៀសវាងបង្កគ្រោះថ្នាក់ទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុ-សិស្ស ដែលកំពុងធ្វើដំណើរទៅមករាល់ថ្ងៃ៕

អត្ថបទ៖ រ៉ាវុទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម