សន្តិសុខសង្គម
ជនសង្ស័យ ២ នាក់ ម្នាក់ជនជាតិទំពូន ត្រូវនគរបាល ឃាត់ខ្លួនករណីគ្រឿងញៀន
ខេត្តរតនគិរី៖ ជនសង្ស័យ ២ នាក់ពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ត្រូវបាននគរបាលស្រុកលំផាត់ ឃាត់ខ្លួន (ប្រើវិធានការញុះញង់) ដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅ វេលាម៉ោង ២២ និង ៣០ នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ ត្រង់ចំណុចចម្ការចេក ក្នុងក្រុមហ៊ុនដូនពេញអាគ្រីកូ ស្ថិតនៅ ក្នុងភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់។
លោក ក្លល់ ថើង អធិការនគរបាលស្រុកលំផាត់ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ មាស ជូ ភេទប្រុសអាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្រុមហ៊ុនចម្ការចេក មានទីលំនៅ បច្ចុប្បន្ន ភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី មានស្រុកកំណើតនៅ ភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។
ជនសង្ស័យទី២ ឈ្មោះ ស្វិន សាវ៉ាន់ ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន និងទីកន្លែងកំណើតនៅ ភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសរថ្លាសង្ស័យជាសារធាតុញៀនចំនួន ១ ថង់តូច ទម្ងន់មិនទាន់ថ្លឹង ទូសព្ទដៃចំនួន ២ គ្រឿងម៉ាក mi ពណ៌ទឹកប្រាក់ ១ គ្រឿង និងម៉ាកសាមសុងពណ៌ស ១ គ្រឿងទៀត។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង បានឃាត់ និងរក្សាទុកបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកលំផាត់ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ វុទ្ធឦសាន
-
ចរាចរណ៍៧ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក