សន្តិសុខសង្គម
នគរបាលជំនាញ កំពុងស្រាវជ្រាវរកជនបង្កបាញ់ ៣គ្រាប់ បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ កាលពីយប់មិញ
កម្លាំងនគរបាលជំនាញ បាននិងកំពុងស្រាវជ្រាវកំណត់មុខសញ្ញា ជនបង្កដែលបានបាញ់ចំនួន ៣គ្រាប់ បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ កាលពីយប់មិញ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៧ ខែធ្នូនេះថា ករណីផ្ទុះអាវុធ បង្កឲ្យមានមនុស្សរងរបួសនេះ ដើមហេតុដំបូងកើតឡើង មកពីបញ្ហាមិនចេះយោគយល់គ្នា ដោយជិះម៉ូតូអក់ស៊ឺគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ នៅពេលមានបញ្ហាបែបនេះកើតឡើង ភាគីទាំងសងខាងជជែកគ្នាមិនត្រូវ រហូតឈានដល់ការវាយតប់គ្នា ហើយភាគីម្ខាងបានយកកាំភ្លើងពីក្នុងកាបូបស្ពាយរបស់ខ្លួន បាញ់ទៅលើជនរងគ្រោះដែលភាគីម្ខាងទៀត បណ្ដាលឲ្យរងរបួស និងបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យភ្លាមៗ។

បន្ទាប់ពីបាញ់ទៅលើជនរងគ្រោះ គឺជនបង្កបានជិះម៉ូតូរត់គេចខ្លួន ហើយកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌមានជ័យ បាន ដេញតាមប្រមាណ ៥០០ ទៅ៧០០ម៉ែត្រ ក៏ជនបង្ករូបនេះបានផ្ដួលម៉ូតូ រត់គេចខ្លួនបាត់។ លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា កម្លាំងនគរបាលជំនាញ បាននិងកំពុងស្រាវជ្រាវកំណត់មុខសញ្ញាជនបង្ក ដើម្បីចាប់ខ្លួនយកមក ផ្តន្ទាទោសតាមច្បាប់។
សូមជម្រាបថា បុរសម្នាក់ ត្រូវបានជនបង្កបាញ់ចំនួន ៣គ្រាប់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ បន្ទាប់ពីជិះម៉ូតូដឹកប្រពន្ធ និងកូនតូច ២នាក់ គៀកប៉ះជាមួយម៉ូតូជនដៃដល់ បង្កជាទំនាស់ពាក្យសម្តី ឈានដល់មានការដកកាំភ្លើងបាញ់ ទៅលើ ជនរងគ្រោះតែម្ដង។
ករណីបាញ់ប្រហារនេះ បានបង្កការភ្ញាក់ផ្អើលជាខ្លាំង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចស្តុបអតីតស្ពានដែកចំការដូង តាមបណ្ដោយផ្លូវ ៣៧១ កែងផ្លូវ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បុរសរងគ្រោះមានឈ្មោះ ឡាយ សៀកឡេង អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ357 ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ រីឯប្រពន្ធ និងកូន ២នាក់ទៀត មិនស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជាជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1IV-5692 ដោយមានដឹកប្រពន្ធ និងកូន ២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣៧១ ទិសដៅពីកើតមកលិច ខណៈមកដល់ស្តុបត្រង់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ជាជនដៃដល់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GU-9897 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ ទិសដៅពីត្បូងទៅជើង ក៏ស្រាប់តែអក់ស៊ឺគ្នាបន្តិច តែមិនបានបុក ឬប៉ះគ្នានោះទេ។
ប្រភពដដែល បានបន្តថា ក្នុងអំឡុងពេលនោះ ក៏មានការប៉ះសម្ដីគ្នាបន្តិចបន្តួចផងដែរ ទើបធ្វើឲ្យជនដៃដល់ដកកាំភ្លើងខ្លី បាញ់ទៅលើជនរងគ្រោះទាំងប្រពន្ធកូន នៅក្បែរចំនួន ៣គ្រាប់ បណ្តាលឲ្យត្រូវចំនួន ២គ្រាប់ចំពោះ និងដៃ រងរបួសយ៉ាងធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ភ្លាមៗ ជនដៃដល់បានជិះម៉ូតូគេចចេញ ពីកន្លែងកើតហេតុដល់ផ្លូវបេតុង ក្នុងបុរីលឹមឈាងហាក់ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទើបទុកម៉ូតូចោល រត់គេចខ្លួនបាត់៕
អត្ថបទ៖ ឃួន សុភ័ក្រ




-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល