សន្តិសុខសង្គម
ម្ចាស់រថយន្តព្រូសប្តឹង VJ តាប៊ុយ ទារ១០ម៉ឺនដុល្លារ សមត្ថកិច្ចថា មិនទាន់ទទួលបានពាក្យបណ្តឹងទេ
សមត្ថកិច្ច មិនទាន់ទទួលបានពាក្យបណ្ដឹង ពីភាគីរងគ្រោះម្ចាស់រថយន្តព្រូសនៅឡើយទេ ដែលបានប្រកាសថា នឹងប្ដឹងអ្នកបើកបររថយន្ត Range Rover គឺ VJ តាប៊ុយ ដោយទាមទារសំណងជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារអាមេរិក។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ១៧ ខែធ្នូនេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊េរីទំនើបម៉ាក Range Rover បើកបរដោយ VJ តាប៊ុយ ដែលបុកពីក្រោយរថយន្តព្រូស ពាក់ស្លាកលេខភ្នំពេញ 2AH -7048 កាលពីថ្ងៃទី ១៤ ខែធ្នូនោះ គឺលោកបានណែនាំឲ្យក្រុមការងារ តាមដានករណីនេះតាំងពីដំបូង។
នៅពេលកើតហេតុភ្លាមៗ គឺលោកវរសេនីយ៍ឯក សាន សុខសីហា បានទទួលព័ត៌មានថា ភាគីទាំងសងខាងសម្របសម្រួល និងដោះស្រាយជាមួយគ្នា ដោយភាគីបើកបររថយន្តបង្កថា នឹងចេញសងថ្លៃជួលជុលរថយន្តព្រូស ដែលរងការខូចខាត។ ប៉ុន្តែក្រោយមក លោកទទួលព័ត៌មានថា ភាគីទាំងសងខាងលែងត្រូវរ៉ូវគ្នាវិញ និងថា ម្ចាស់រថយន្តព្រូសគ្រោងដាក់ពាក្យបណ្ដឹង ប្ដឹងទារសំណងរហូតដល់ ១០ម៉ឺនដុល្លារអាមេរិក។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា គិតត្រឹមល្ងាចថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ សមត្ថកិច្ចតាមបណ្ដាខណ្ឌនានា នៅរាជធានីភ្នំពេញ មិនទាន់ទទួលបានពាក្យបណ្ដឹងណាមួយ ពីម្ចាស់រថយន្តព្រូសនៅ ឡើយទេ។ លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា នៅពេលមានពាក្យបណ្ដឹង ពីប្រជាពលរដ្ឋណាមួយនោះ គឺសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវ អនុវត្តតាមនីតិវិធី ស្របទៅតាមគោលការណ៍នៃច្បាប់។
គួររំលឹកថា កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបង្កឡើងរថយន្តស៊េរីទំនើបម៉ាក Range Rover បើកបរដោយ VJ តាប៊ុយ បុកពីក្រោយរថយន្តព្រូស ពាក់ស្លាកលេខភ្នំពេញ 2AH -7048 ពេញមួយទំហឹងបង្កការខូចខាត។
ពេលនោះ ម្ចាស់រថយន្ត Range Rover បានព្យាយាមបើករត់គេចខ្លួន រហូតដល់ចំណុចមុខអតីតទូរទស្សន៍លេខ ៣ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានជនរងគ្រោះ បើករថយន្តដេញឃាត់ជាប់ ទើបធ្វើសម្របសម្រួលគ្នាថា ចេញសំណងលើថ្លៃជួសជុល រថយន្តព្រូសរបស់ជនរងគ្រោះ។
បន្ទាប់ពីកើតហេតុមួយថ្ងៃ VJ តាប៊ុយ បានផ្សាយផ្ទាល់លើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយបង្ហាញការមិនសុខចិត្ត ចំពោះតម្លៃជួសជុលរថយន្តចំនួន ២,២៥០ដុល្លារ ដោយអះអាងថា ជនរងគ្រោះមានចេតនាបន្លំវិក័យបត្រជួសជុលរថយន្ត ហើយថា តម្លៃជាង ២,០០០ដុល្លារនេះ មិនសាកសមទៅ នឹងការខូចខាតរថយន្ត គឺសមត្រឹមតែ ១,០០០ដុល្លារប៉ុណ្ណោះ។
បន្ទាប់ពីលឺការនិយាយរបស់ VJ តាប៊ុយ យ៉ាងដូច្នេះ ភាគីខាងរថយន្តព្រូស បានប្រកាសថា នឹងប្ដឹងទាមទារជាសំណងជំងឺចិត្តពីជនបង្ក ២ម៉ឺនដុល្លារ។ ក្រោយមកទៀត ភាគីជនរងគ្រោះ បានប្រកាសថា នឹងប្ដឹងទាមទារសំណងជំងឺចិត្តពី VJ តាប៊ុយ ចំនួន ១០ម៉ឺនដុល្លារវិញ ដោយថវិកាទាំងនេះ នឹងត្រូវយកទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ