Connect with us

សន្តិសុខសង្គម

ជ្រូកព្រៃ​ចងគំនុំ​ សំងំ​សងសឹក​អ្នកភូមិ​ម្នាក់ទៀត​ ក្រោយ​ខ្វេះបុរសម្នាក់​រងរបួសធ្ងន់

បានផុស

នៅ

ជ្រូកព្រៃមួយក្បាលដែលបានខ្វេះបុរសម្នាក់ជាអ្នកចាំចម្ការ នៅ ភូមិអន្លង់ ឃុំ​កាំ​ង​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​ កាលពីល្ងាចថ្ងៃទី ១៦ ខែធ្នូ មិនបានរត់ទៅ ឆ្ងាយនោះទេ ក្រោយពីរួចផុតពីអន្ទាក់រត់ចូលព្រៃ។ វាបានសំងំក្នុងព្រៃក្បែរចម្ការរង់ចាំសងសឹកអ្នកភូមិដែលដាក់អន្ទាក់វា ខណៈដែលនារីម្នាក់មកពីចម្ការ ចំណុចជ្រូកព្រៃជាប់អន្ទាក់ ជ្រូកព្រៃមួយក្បាលនោះ បានស្ទុះចេញមកខ្វេះនារីម្នាក់ទៀតបណ្ដាលឱ្យរងរបួសជាច្រើនកន្លែង នៅ ថ្ងៃទី ១៧ ខែធ្នូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នារីរងគ្រោះឈ្មោះ ណាង និត អាយុ ១៧ ឆ្នាំ រស់នៅ ភូមិកេស ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវជ្រូកព្រៃខ្វេះរបួស ៣ កន្លែង។

ដោយឡែកបុរសដែលត្រូវជ្រូកព្រៃខ្វេះរងរបួសធ្ងន់កំពុងសំរាកនៅ មន្ទីរពេទ្យ គឺលោក អ៊ិន តឿ បាននិយាយថា កាលពីថ្ងៃ ១៦ខែធ្នូ លោកបានទៅ កាប់ឆ្កាព្រៃ នៅ ចំការរបស់គាត់ ដោយមិនដឹងថា ព្រានយកអន្ទាក់ដាក់ជ្រូកព្រៃនោះទេ ក្រោយពីលោកកំពុងឆ្ការព្រៃប៉ះចំវា ស្រាប់តែជ្រូកព្រៃដែលជាប់អន្ទាក់បានស្ទុះមកខ្វេះភ្លៅ និងក្រលៀនរបស់លោករបួសធ្ងន់ធ្ងរ ហើយជ្រូកព្រៃមួយក្បាលនោះបានដាច់អន្ទាក់រត់ចូលព្រៃបាត់។         

លោក អ៊ិន តឿនបានបន្តឲ្យដឹងទៀតថា នៅ ពេលដែលលោកកំពុងសម្រាកនៅ មន្ទីរពេទ្យព្យាបាលរបួសស្រាប់តែស្ត្រីម្នាក់ដែលរស់នៅ ភូមិជាមួយលោកក៏ត្រូវបានជ្រូកព្រៃខ្វេះត្រូវជាច្រើនកន្លែងផងដែរ។

អ្នកភូមិនិយាយថា ជ្រូកព្រៃនោះក្រោយពីរួចពីអន្ទាក់បានសំងំនៅ ព្រៃក្បែរចម្ការ ប្រហែលចង់សងសឹកអ្នកភូមិហើយ បន្ទាប់ពីស្ត្រីរងគ្រោះឈ្មោះ និត ត្រឡប់មកពីចម្ការ ដើរកាត់នៅ ចំណុចនោះ ក៏ត្រូវបានជ្រូកព្រៃដេញខ្វេះ របួសជាច្រើនកន្លែងផងដែរ។   

បច្ចុប្បន្នទាំងបុរសម្នាក់ និងស្ត្រីម្នាក់ដែលត្រូវជ្រូកព្រៃខ្វេះដូចគ្នានោះ កំពុងស្ថិតនៅ ក្រោមការត្រួតពិនិត្យព្យា​បាល​ពីក្រុមគ្រូពេទ្យបង្អែកខេត្តស្ទឹងត្រែង៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

សូរិយាបូរីរីសតនៅលើ​កោះទ្រង់​ រំលេចផ្ទះ​​លំហែបែបបុរាណខ្មែរ ទាក់ចិត្ត​​​ភ្ញៀវបារាំង​ស្រលាញ់​ធម្មជាតិ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

រុស្ស៊ី ពេញចិត្តខ្លាំងដែលអាមេរិក ផ្អាកជំនួយទៅអ៊ុយក្រែន

ព័ត៌មានជាតិ៤៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ជំរុញលើកទឹកចិត្តមន្ត្រី ប.ស.ស បង្កើនការផ្សព្វផ្សាយ ការអនុវត្តរបបសន្តិសុខសង្គម ឱ្យកាន់តែទូលំទូលាយ

ខណ្ឌ៧មករា
សន្តិសុខសង្គម៥២ នាទីutes មុន

អាជ្ញាធរខណ្ឌ៧មករា បញ្ចេញកម្លាំងល្បាតក្នុងមូលដ្ឋានដើម្បីបង្ការទប់ស្កាត់បទល្មើស

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២១ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

សេដ្ឋកិច្ច១៩ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម