Connect with us

សន្តិសុខសង្គម

ក្រុម​ក្មេង​ទំនើង​ដាក់ឈ្មោះ​ខ្លួន​ ធី​ម OSH ធ្វើ​សកម្មភាព​កាប់​គ្នា​តាម​ភូមិ​ ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន​បាន​២​នាក់

បានផុស

នៅ

បន្ទាយមានជ័យ ៖ ក្រុម​ក្មេង​ទំនើង​ដាក់ឈ្មោះ​ខ្លួន​ថា ធី​ម OSH ប្រដាប់​ដោយ​កាំបិត​គ្រប់​ដៃ តែងតែ​ចេញ​ធ្វើ​សកម្មភាព​កាប់​គ្នា​នៅ​តាម​ភូមិ ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​១​ក្រុម ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចុះបង្ក្រាប​ក្រុម​ក្មេង​ទំនើង​បាន​ចំនួន​២​នាក់​នេះ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​បាន​ចំនួន​២​នាក់​នេះ​ យោង​តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ ឈ្មោះ ជាង សុ​វ​ណ្ណេ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

តាម​ពាក្យ​បណ្តឹង​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​នោះ​ក្មេង​អន្ត​ពាល​ដាក់ឈ្មោះ​ក្រុម​ខ្លួន​ក្រុម​ធី​ម OSH មាន​សមា​ជិត​ក្នុង​ក្រុម​នោះ​គ្នា​ប្រហែល​៥០​នាក់​ បាន​ចេញ​ធ្វើ​សកម្ម​កាប់​ទៅលើ​ជនរងគ្រោះ ដែលមាន​គ្នា​៤​នាក់ បណ្ដាល​ឲ្យ​រង​របួស​ខ្នង​និង​ដៃ​ធ្ងន់​១​នាក់​ដោយសារ​ក្រុម​ជនរងគ្រោះ​រត់គេច​ទាន់ ពេលធ្វើ​សកម្មភាព​រួច​ពួកគេ​បាន​រត់​គេច​ខ្លួន​បាត់អស់។

លោក​វរ​សេនីយ៍​ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បាន​ឲ្យ​ដឹងថា​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា​ ១/​ឈ្មោះ​ង៉ែត សុ​គ្រី ហៅ​ទ្រី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/.​ឈ្មោះ ភួង សេងហុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំង​ដកហូត​ម៉ូតូ​១​គ្រឿង និង​ជំ​ពាម​កៅស៊ូ​១​ដើម ហើយ​បញ្ជូនមក​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ដើម្បី​សាកសួរ។

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បាន​ឲ្យ​ដឹងថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​​ជនសង្ស័យ​ទាំង​២​នាក់ រួម​នឹង​វត្ថុតាង កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ហើយ​នៅ​រសៀល ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២១​នេះ​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម