សន្តិសុខសង្គម
លោក ស ថេត ថ្លែងអំណរគុណនគរបាលរាជធានី ចំពោះការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងថ្ងៃសម្ពោធ «វិមានកីឡដ្ឋាន» នៃពហុកីឡដ្ឋានជាតិមរតកតេជោ
លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណ ដល់កងកម្លាំងចម្រុះទាំងអស់ ចំណុះឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំលះបង់ទាំងកម្លាំងកាយចិត្ត និងពេលវេលា ក្នុងការបំពេញតួនាទីភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍ ទាំងមុនថ្ងៃប្រារព្ធពិធី និងថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «វិមានកីឡដ្ឋាន» នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ បានអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវ វិមានកីឡដ្ឋាន ដែលជាសំណង់ធំជាងគេ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកើតឡើងពីចំណងមិត្តភាពកម្ពុជា-ចិន ជាជំនួយឥតសំណងពីមិត្តចិន ដែលស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
លោកឧត្ដមសេនីយ៍ឯក ស ថេត បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី ១៩ ខែធ្នូនេះថា ក្នុងនាមជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសូមអរគុណដល់កងកម្លាំងចម្រុះទាំងអស់ ចំណុះឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំលះបង់ទាំងកម្លាំងកាយចិត្ត និងពេលវេលា ក្នុងការបំពេញតួនាទីភារកិច្ច និងសហការគ្នាបានយ៉ាងល្អ ជាមួយកងកម្លាំងអង្គភាពផ្សេងៗទៀត ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍ ទាំងមុនថ្ងៃប្រារព្ធពិធី និងថ្ងៃសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «វិមានកីឡដ្ឋាន» ពហុកីឡដ្ឋានជាតិមរតកតេជោ ប្រកបដោយភាពជោគជ័យ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមកម្មវិធី ក៏ដូចជាអញ្ជើញទៅទស្សនាកម្មវិធីកម្សាន្ដនានា នៅពេលយប់ផងដែរ៕





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ