សន្តិសុខសង្គម
ព័ត៌មានបឋម ៖ រថយន្តមួយគ្រឿង បើកបុករះម៉ូតូ ៤គ្រឿង បណ្ដាលឲ្យយុវជន ៧នាក់ស្លាប់
យុវជន ៧នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសាររថយន្តមួយគ្រឿងបើកបុករះ ហើយរថយន្តបង្ក ក៏ជ្រុលទៅបុកបង្គោលភ្លើងថ្ម បណ្ដាលឲ្យឆេះត្រូវបានប្រជាពលរដ្ឋជួយពន្លត់ទាន់។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលវេលាម៉ោង ១២ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យទី ១៩ ខែធ្នូ ឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវ ១១០ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
យោងតាមប្រភព ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស ២នាក់ បើករថយន្តមួយគ្រឿងម៉ាក TUNDRA ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BM.4386 ធ្វើដំណើរតាមបណ្តោយផ្លូវ ១១០ ក្នុងទិសដៅពីកើតទៅលិច បោះពួយយ៉ាងលឿន។
ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូ ៤គ្រឿង ជិះដោយយុវជន ៨នាក់ ពេញទំហឹង បណ្ដាលឲ្យស្លាប់នៅនិងកន្លែង ៥នាក់ភ្លាមៗ និង៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយដឹកទៅសង្រ្គោះ។
តែអកុសលយុវជន ២នាក់ បានដាច់ខ្យល់ស្លាប់តាមផ្លូវបន្ថែមទៀត ហើយនៅសល់ម្នាក់កំពុងសង្រ្គោះនៅឯមន្ទីរពេទ្យ។ ចំណែកឯរថយន្តបង្ក មិនទាន់អស់ល្បឿនជ្រុលទៅបុកបង្គោលភ្លើងថ្ម បណ្តាលឲ្យឆេះ ត្រូវបានប្រជាពលរដ្ឋជួយពន្លត់ទាន់ ហើយអ្នកបើកបររថយន្ត និងអ្នករួមដំណើរម្នាក់ទៀត បានចុះពីលើរថយន្តរត់គេចខ្លួនបាត់។ រីឯម៉ូតូរបស់ជនរងគ្រោះបែកបាក់ និងដាច់ស៊ីម៉ាំងរាយប៉ាយ ពេញផ្លូវ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចុះទៅវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុក រង់ចាំស្រាវជ្រាវរកម្ចាស់រថយន្តបង្ក ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ ដោយឡែកសពយុវជនទាំង ៧នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យរៀងៗ ខ្លួន៕





-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?