សន្តិសុខសង្គម
អភិបាលខេត្តព្រះសីហនុអំពាវនាវឲ្យអ្នកកាន់ និងប្រើប្រាស់អាវុធខុសច្បាប់ ប្រញ៉ាប់ប្រគល់ឲ្យសមត្ថកិច្ច
អភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់អ្នកកាន់ និងប្រើប្រាស់អាវុធខុសច្បាប់ទាំងអស់ នៅខេត្តព្រះសីហនុ សូមប្រញ៉ាប់ប្រញ៉ាល់យកអាវុធទាំងនោះ ប្រគល់ជូនសមត្ថកិច្ច ប្រសិនបើចង់រួចទោស។
នៅក្នុងពិធីជួបសំណេះសំណាល ជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ១៩ ខែធ្នូនេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ប្រសិនបើអ្នកទាំងនោះ បន្តលាក់ទុកអាវុធខុសច្បាប់ ទោះបីជានៅក្នុងផ្ទះក្ដី នៅក្នុងរថយន្តក្ដី ឬនៅជាប់ខ្លួនក្ដី ពេលសមត្ថកិច្ចរកឃើញនឹងត្រូវឃាត់ខ្លួន ដើម្បីយកទៅផ្ដន្ទាទោសតាមច្បាប់។
តាមរយៈវីដេអូ ដែលបានបង្ហោះដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអាទិត្យនេះ លោក គួច ចំរើន មានប្រសាសន៍យ៉ាងដូច្នេះថា «បើអ្នកទាំងនោះ នៅបន្តការប្រើប្រាស់អាវុធ ការកាន់កាប់អាវុធខុសច្បាប់ បែបនេះជាបន្តទៀត ចង់ឲ្យរួចទោស ត្រូវប្រញ៉ាប់ប្រញ៉ាល់ យកអាវុធនេះ មកប្រគល់ជូនសមត្ថកិច្ច ពិសេសស្នងការនគរបាលរបស់យើង បើលាក់ទុក ទោះនៅក្នុងផ្ទះ នៅក្នុងឡាន ឬជាប់ខ្លួន នៅពេលណាដែលសមត្ថកិច្ចរកឃើញ យើងត្រូវធ្វើការផ្ដន្ទាទោសដាច់ខាត»។
ចំពោះជនបរទេសវិញ នៅពេលសមត្ថកិច្ចរកឃើញកាន់ និងប្រើប្រាស់អាវុធខុសច្បាប់ ក្រៅពីជាប់ទោសរបស់កម្ពុជាហើយ គឺត្រូវបណ្ដេញចេញពីប្រទេសកម្ពុជា ដោយមិនអនុញ្ញាតឲ្យចូលមកវិញនោះទេ៕
-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?