សន្តិសុខសង្គម
ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវក្រុមចោរប្រដាប់អាវុធ ៤ នាក់ ប្លន់យកទឹកប្រាក់ជិត ១០ លានដុល្លារ
ក្រុមចោរប្រដាប់អាវុធចំនួន៤នាក់ នៅវេលាម៉ោង ១០និង៤០នាទី ព្រឹកថ្ងៃ ១៩ ខែធ្នូ ឆ្នាំ ២០២១ នេះ បានធ្វើសកម្មភាពប្លន់អ្នកលក់ឡេ ឧកញ៉ា អ៊ាន សៀវម៉ី បានកើតឡើងនៅចំណុចផ្ទះលេខវី០១ បុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយយកគ្រឿងអលង្ការ និងលុយដុល្លារសរុបជាទឹកប្រាក់ជិត១០លានដុល្លារ។
ជនសង្ស័យមួយក្រុម ស្លៀកពាក់ឯកសណ្ឋានឈុតខ្មៅ ប្រដាប់ដោយអាវុធ ជិះរថយន្តស៊េរីទំនើបមួយគ្រឿង ចូលភ្ជង់គំរាមលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី យកលុយខ្ទង់លានដុល្លារបានសម្រេច ហើយឡើងជិះរថយន្តគេចខ្លួនបាត់ស្រមោល។ ជនសង្ស័យប្រមាណ៦ ទៅ៧នាក់ សុទ្ធតែឯកសណ្ឋានឈុតខ្មៅ ក្រោយធ្វើសកម្មភាពបានសម្រេចហើយ ឡើងជិះរថយន្តស៊េរីទំនើប GS300 ពណ៌ស អត់ស្លាកលេខ គរចខ្លួនបាត់ស្រមោល។



ក្រោយកើតហេតុភ្លាមៗ កម្លាំងចម្រុះ មាននគរបាល អាវុធហត្ថ ទាំងមូលដ្ឋាន ក្រសួងចុះទៅទីតាំងកើតហេតុ ដាក់បម្រាមមិនអនុញ្ញាតឲ្យអ្នកសាព័ត៌មាន ចូលទៅទីកន្លែង កើតហេតុឡើយ ខណៈដែលកម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ។ ជុំវិញករណីភ្ជង់គំរាមយកទ្រព្យសម្បត្តិ លុយកាក់ខាងលើ គ្រាន់តែសមត្ថកិច្ចបង្ហើបឲ្យដឹងថា អស់លុយខ្ទង់លានដុល្លារ៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ