Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតករណីប្លន់យក លុយ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី យ៉ាងយកចិត្តទុកដាក់

បានផុស

នៅ

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ១៩ ខែធ្នូនេះថា ពាក់ព័ន្ធនឹងករណីប្លន់យកលុយ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី អ្នកលក់អនឡាញដ៏ល្បីឈ្មោះម្នាក់នោះ គឺទាំងនគរបាលខណ្ឌ ទាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលនៅនាយកដ្ឋានជំនាញ​ កំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតករណីនេះ យ៉ាងយកចិត្តទុកដាក់បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា គិតមកដល់ពេលនេះ មិនទាន់មានការកំណត់ ជុំវិញការបាត់បង់ថវិកា ដែលត្រូវបានចោរប្លន់ចំនួនប៉ុន្មាននៅឡើយទេ។ លោកថា «ហើយក៏មិនទាន់ មាន​មូលដ្ឋានណាច្បាស់លាស់ណាមួយ ថាតើការបាត់បង់ហ្នឹងកម្រិតណាដែរ សមត្ថកិច្ចជំនាញរបស់យើង កំពុងធ្វើការស្រាវជ្រាវ ហើយនឹងកំណត់ជាក់ស្ដែង លើការងារហ្នឹង»។

សូមជម្រាបថា ជនសង្ស័យមួយក្រុម ស្លៀកពាក់ឯកសណ្ឋានឈុតខ្មៅ ប្រដាប់ដោយអាវុធ ជិះរថយន្តស៊េរីទំនើបមួយគ្រឿង ចូលភ្ជង់គំរាមលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី យកលុយខ្ទង់លានដុល្លារបានសម្រេច ហើយឡើងជិះរថយន្តគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យប្រមាណ ៦ ទៅ៧នាក់ សុទ្ធតែឯកសណ្ឋានឈុតខ្មៅ ក្រោយធ្វើសកម្មភាពបានសម្រេចហើយ ឡើងជិះរថយន្តស៊េរីទំនើប GS300 ពណ៌ស អត់ស្លាកលេខ គរចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុភ្លាមៗ កម្លាំងចម្រុះ មាននគរបាល អាវុធហត្ថ ទាំងមូលដ្ឋាន ក្រសួងចុះទៅទីតាំងកើតហេតុ ដាក់បម្រាមមិនអនុញ្ញាតឲ្យអ្នកសាព័ត៌មាន ចូលទៅទីកន្លែង កើតហេតុឡើយ ខណៈដែលកម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ។

ជុំវិញករណីភ្ជង់គំរាមយកទ្រព្យសម្បត្តិ លុយកាក់ខាងលើ គ្រាន់តែសមត្ថកិច្ចបង្ហើបឲ្យដឹងថា អស់លុយខ្ទង់លានដុល្លារ។ តែបើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ករណីនេះ គឺប្លន់អស់ថវិកាជិត ១០លានដុល្លារ បូករួមទាំងគ្រឿងអលង្កា៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម