Connect with us

សន្តិសុខសង្គម

ឧកញ៉ា អ៊ាន សៀវម៉ី ប្រាប់សមត្ថកិច្ចថា មិនមានបាត់បង់ថវិកាឡើយ គឺបាត់តែខ្សែក​ ៣ខ្សែ​តែប៉ុណ្ណោះ​

បានផុស

នៅ

សមត្ថកិច្ចរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីក្រុមជនសង្ស័យ ចូលបន្ល់ក្នុងផ្ទះលោកស្រី ឧកញ៉ា អ៊ាន សៀវម៉ី អ្នកលក់ផលិតអនឡាញល្បីឈ្មោះម្នាក់នោះ គឺមិនមានការបាត់បង់ប្រាក់រហូតដល់ ១០លានដុល្លារនោះទេ ពោលគឺបាត់តែខ្សែក ៣ខ្សែតែប៉ុណ្ណោះ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ តាមរយៈសារព័ត៌មានកម្ពុជាថ្មី បានបំភ្លឺទាក់ទងទៅនឹង ជនមិនស្គាល់មុខមួយក្រុម ចូលប្លន់ផ្ទះលោកស្រី​ ឧក​ញ៉ា អ៊ាន​ សៀវម៉ី នៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ពុំមានការបាត់បង់យកលុយ​ និងគ្រឿងអលង្កការ​សរុប​ចំនួន​ ១០លានដុល្លារ​នោះទេ។ លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងទៀតថា ពេលនេះសមត្ថកិច្ចចម្រុះ កំពុងតែធ្វើការសាកសួរ​ និងស្រាវជ្រាវឲ្យបានច្បាសលាស់លើករណីនេះ​។ តែជាជំហានដំបូង តាមចម្លើយជនរងគ្រោះ បានបញ្ជាក់យ៉ាងច្បាស់ថា​ មិនមានបាត់បង់ថវិកាឡើយ គឺបាត់តែខ្សែក​ ៣ខ្សែ​តែប៉ុណ្ណោះ​។

ជាមួយគ្នានេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ទៀតថា ពេលនេះសមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ លើករណីនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម