សន្តិសុខសង្គម
Update ៖ ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះផ្ទះមួយខ្នង និងឃ្លាំងមួយទៀតខ្ទេច
ផ្ទះថ្មបេតុងប្រក់ស័ង្កសី ទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ និងឃ្លាំងស្តុកទុកសម្ភារៈ បម្រើការងារថតស្ពតផ្សព្វផ្សាយពាណិជ្ជកម្មទំហំ ១០ម៉ែត្រ x ៣០ម៉ែត្រ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ បើទោះមានអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញមកជួយបាញ់ពន្លត់យ៉ាងណាក្តី។ ប៉ុន្តែក្នុងហេតុការណ៍នេះ ពុំបានបណ្ដាលឲ្យមានអ្នកស្លាប់ ឬរងរបួសឡើយ ហើយក៏ពុំបណ្តាលឲ្យរាលដាល ដល់ផ្ទះអ្នកជិតខាងនោះដែរ។
គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីរាត្រីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៦និង៤៥នាទី ស្ថិតនៅចំណុចផ្ទះលេខ ២៥A ជាឃ្លាំងស្តុកទុកសម្ភារៈបម្រើការងារ ថតស្ពតផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុន ហាវ៉ាស់ រីវើអឃីត ផ្លូវ ៥៦៦ ក្រុម ៤៤ ភូមិ ១១ សង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមមន្ត្រីប៉ូលីសបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងដែលរងគ្រោះនេះ មានឈ្មោះ ឌុច លីដេ ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ ប្រធានផ្នែកផ្សព្វផ្សាយ។ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
ក្នុងហេតុការណ៍ គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆាបឆេះ ផ្ទះថ្មបេតុងប្រក់ស័ង្កសីទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ, ឃ្លាំងស្តុកទុកសម្ភារៈបម្រើការងារ ថតស្ពតផ្សព្វផ្សាយពាណិជ្ជកម្មទំហំ ១០ម៉ែត្រ x ៣០ម៉ែត្រ អស់ចំនួន ១ឃ្លាំង និងពុំបណ្តាលឲ្យរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់បានប្រើប្រាស់ រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន ១៦គ្រឿង ប្រើប្រាស់ទឹកអស់ ២៥ឡាន ស្មើនឹង ១០០ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ម៉ែត្រ, រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យ របស់ទីក្រុងអូឡាំព្យាចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ៨និង០០នាទី នាថ្ងៃដដែល៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ