Connect with us

សន្តិសុខសង្គម

ខឹងម្ដាយស្ដីបន្ទោស ទាញដែកវាយម្ដាយរងរបួសធ្ងន់ និងដុតផ្ទះឆេះខ្ទេច

បានផុស

នៅ

បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនចាត់ការតាមផ្លូវច្បាប់​ បន្ទាប់ពីប្រើអំពើហិង្សាលើ​ម្ដាយចុងបណ្ដាលឲ្យរងរបួសធ្ងន់ និងដុតបំផ្លាញផ្ទះខ្លួនឯងឆេះខ្ទេច ដោយសារខឹងម្ដាយចុង​ស្ដីបន្ទោស។​

ករណីហិង្សា​និងដុតបំផ្លាញផ្ទះនេះ បានកើតឡើងកាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​២១​និង១០​នាទី នៅចំណុច​វត្តភ្នំ​ស្លឹក ស្ថិតក្នុង​ភូមិ​បឹង​អំពិល ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ។​

លោក​វរសេនីយ៍ឯក សន និល អធិការនគរបាល​ស្រុករតន​មណ្ឌល បានអោយដឹងថា ជនល្មើស​ឈ្មោះ ណាត មករា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ចំណុចកើតហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបានបន្តថា ជនល្មើសបានធ្វើ​សកម្មភាព​យក​ដែក​ប្រវែង១​ម៉ែត្រ វាយ​ទៅលើ​ម្ដាយចុង​របស់ខ្លួន​ឈ្មោះ សុខ យី​ម អាយុ​៥៨​ឆ្នាំ បណ្ដាលអោយ​បាក់ដៃ​ខាងស្ដាំ របួស​ខ្នងជើង​ខាងស្ដាំ និង​បែកក្បាល​ផ្នែក​ខាងស្ដាំ (​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​)​។​

ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​ដុត​បំផ្លិចបំផ្លាញ​លំនៅឋាន​របស់ខ្លួន​មាន​ទំហំ ៣​ម៉ែត្រ x ៤​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ស័ង្កសី​ ព្រមទាំង​ឆេះ​ម៉ូតូ​ចាស់​ចំនួន០២​គ្រឿង ខូចខាត​ទាំងប​ស្រុង ។

បន្ទាប់ពីបង្ករហេតុ កម្លាំងសមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​រតនមណ្ឌល និង​រៀបចំ​សំណុំរឿង ដើម្បី​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

កោះ​តូច​ធំ​ចំនួន ០៧ មាន​ភូមិសាស្ត្រ​នៅ​ក្បែរ​មូលដ្ឋាន​​កងទ័ព​ជើង​ទឹក​សមុទ្រ​រាម

ព័ត៌មានជាតិ៦ នាទីutes មុន

បណ្ឌិត គិន ភា៖ កម្ពុជា-ចិន ប្រឹងថ្នមថែចំណង​មិត្តភាព​ «​​ដែកថែប​» ​ដែល​មិន​អាច​បំបែក​បាន ទោះជួបការលំបាកជាច្រើន

កីឡា១១ នាទីutes មុន

ម៉ូតូ​៥​គ្រឿង​កំពុង​រង់ចាំម្ចាស់​សំណាង នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ថ្ងៃ​ស្អែក

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

អាមេរិក ព្រមានចិន កុំមករញ៉េរញ៉ៃនៅព្រែកជីកប៉ាណាម៉ា

សេចក្ដីជូនដំណឹង២១ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់សម្ភារបោះពុម្ភ ឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម