Connect with us

សន្តិសុខសង្គម

ចូលដូរលុយមិនដកសោ ជនសង្ស័យម្នាក់ឡើងបញ្ឆេះបំណងលួចតែម៉ូតូមិនឆេះ

បានផុស

នៅ

​បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​ឈប់​កន្លែង​ដូរ​លុយ​ដោយ​មិនបាន​ដក​សោ​ចេញ ​ភ្លាមនោះ​ស្រាប់​តែមាន​ជន​សង្ស័យ​ម្នាក់​ដើ​រ​មក​ឃើញ​ឱកាសល្អ​ ឡើង​បញ្ឆេះ​តែ​មិន​ឆេះ​ត្រូវ​ជនរងគ្រោះ​ក្របួច​ជាប់​ប្រគល់ជូន​សមត្ថកិច្ច​។

ហេតុការណ៍នេះ​បាន​កើ​ត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ផ្សារ​ឯករាជ្យ​២ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ឈ្មោះ​ លីផូ ភេទ​ប្រុស ​អាយុ​២៤ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិត​ប្រាក​ដ​។ ចំណែក​ជនរង​គ្រោះ​ឈ្មោះ ​ស៊ុន លាបហេង ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ម៉ូតូ​ដែល​ជនសង្ស័យ​លួច​នោះ​ម៉ាក​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1HS 9747 ។

តាម​សម្ដី​ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើ​ត​ហេតុរូប​គាត់​បាន​ជិះ​ម៉ូតូ​មក​ឈប់​កន្លែង​ដូរ​លុយ​មួយកន្លែង​ ខណៈ​បែខ្នង​កំពុង​ដូរ​លុយ​ដោយ​មិនបាន​ដក​កូនសោចេញពី​ម៉ូតូ​នោះទេ ភ្លាមនោះ​ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​ដើ​រ​ថ្មើរ​ជើ​ង​មក​ឃើ​ញ​ឱកាសល្អ​ ក៏​ឡើង​ជិះ​បញ្ឆេះ​តែ​មិន​ឆេះ​ទើប​រូបគាត់​បែ​មក​ឃើញ​ទាន់​ចាប់​ឃាត់​ជាប់​​ និង​នាំយក​ប្រគល់ជូន​សមត្ថកិច្ច​តែម្តង​។

បច្ចុប្បន្នជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ព្រហ្មទណ្ឌ​ដើ​ម្បី​ចាត់ការ​តាមច្បាប់​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

លោកបណ្ឌិត សូ ណារ៉ូ ៖ សូម​ពលរដ្ឋ​កុំ Share ការ​អំពាវនាវ​ទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ និង​ចាត់​ទុក​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣៩ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម