Connect with us

សន្តិសុខសង្គម

បំបែកសំណុំរឿងបាញ់សម្លាប់ជនជាតិចិននៅខេត្តព្រះសីហនុ សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ប្រុស​ស្រី២នាក់

បានផុស

នៅ

កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន​នគរបាលខេត្ត​ព្រះសីហនុ​ សហការណ៍​​​ជា​មួយកម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការ​ឃាត់ខ្លួន​ជន​សង្ស័យ​ប្រុសស្រីចំនួន​០​២​នាក់ ដែលជាជនដៃដល់បាញ់សម្លាប់ជនចិនម្នាក់ក្នុងផ្ទះជួល នៅខេត្ត​ព្រះសីហនុ កាលពីកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលា​ម៉ោង​១១និង១៥​នាទី នៅចំណុច​បុរី​ប៉េង​ហួត​បឹង​ស្នោរ ផ្ទះ​លេខ​A-១៤ ផ្ទះ​លេខ​N៧៧ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ LI HONGBO ហៅប៉ូ​ប៉ូ ភេទ​ប្រុស ជនជាតិចិន និងឈ្មោះ មី ពៅ ភេទ​ស្រី ជនជាតិ​វៀតណាម។

គួររំលឹកដែរថា កាលពីថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១៣និង៣០​នាទី មានករណីឃាតកម្ម​បាញ់សម្លាប់បុរស​ជាជនចិនម្នាក់នៅ​ចំណុច​ក្នុង​បុរី BLUE SKY ផ្ទះ​លេខ​A252 ជាន់​ផ្ទាល់​ដី ស្ថិតក្នុង​ក្រុមទី​២២ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​ ហើយជនសង្ស័យបានគេចខ្លួនបាត់។​

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​ដោយមាន​ការដឹកនាំ​សម្របសម្រួល​និតិ​វិធី​ពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចុះទៅ​ត្រួតពិនិត្យ​កន្លែងកើតហេតុ ជា​លទ្ធផល​សមត្ថកិច្ច​យើង​បានឃើញ សាកសព​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ដេកស្លាប់​នៅក្បែរ​សា​ឡុង​ពូក និង​មាន​ស្នាម​ឈាម​ហូរ លើ​កម្រាល​ឥដ្ឋ ហើយ​មាន​ស្នាមរបួស​ត្រូវ​ចុង​ភ្លៅ​ធ្លាយ​ទាំងសងខាង និង​មាន​សំបក​គ្រាប់​កាទុស ចំនួន​០៣​គ្រាប់​។​ ជនរងគ្រោះ​មានឈ្មោះ JIKE MUNAI ភេទ​ប្រុស ជនជាតិ​ចិន​។​

ឆ្លងតាម​ការស៊ើបអង្កេត​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ JIKE MUNAI (​ស្លាប់​) មិនមែនជា​អ្នក​ជួល​ផ្ទះកើតហេតុ​នោះទេ​។ ដោយឡែក​ភាគី​ជួល​ផ្ទះកើតហេតុ​មានឈ្មោះ មី ពៅ ភេទ​ស្រី មាន​ស្រុកកំណើត​ឃុំ​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី និង​មិត្ត​ប្រុស​ជា​ជនជាតិ​ចិន (​មិន​ស្គាល់​អត្តសញ្ញាណ​) ក្រោយពី​កើតហេតុ​រួច​បាន​រត់គេចខ្លួន​។​

បច្ចុប្បន្ន​ជនសង្ស័យ​ខាង​លើបាន​នាំមក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ប្រគល់ជូន​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ​ដើម្បី​ចាត់​ការបន្ត​តាម​នីតិវិធី​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ក្រុមហ៊ុនបារាំង AFI KLM E&M សម្រេចបានកិច្ចព្រមព្រៀងជាមួយខេមបូឌា អ៊ែរវ៉េ​ លើការផ្តល់សេវាថែទាំលើសេវាថែទាំយន្តហោះ

ព័ត៌មានជាតិ១៩ នាទី មុន

ក្រសួងកិច្ចការនារី និង អ.គ.ហ ត្រៀមទស្សនកិច្ចសិក្សា ស្តីពីថវិកាឆ្លើយតបនឹងយេនឌ័រ នៅហ្វីលីពីន នាពេលខាងមុខ

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

លោក Netanyahu៖ អ៊ីស្រាអែលកំពុង​ស្វែង​រក​សន្តិភាព និង​ប្រយុទ្ធ​ជាមួយ​សត្រូវ​ដ៏ឃោរឃៅ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលករខ្មែរ ២៥៩ នាក់ ត្រូវបានអាជ្ញាធរថៃរកឃើញធ្វើការដោយខុសច្បាប់

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន សិក្សាលទ្ធភាពវិនិយោគនៅកម្ពុជា លើវិស័យថាមពល និងកសិកម្ម

ចរាចរណ៍១៩ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

សន្តិសុខសង្គម១៩ ម៉ោង មុន

បុរសម្នាក់ចូលព្រៃកាប់ឈើ ក្នុង​តំបន់​ហាមឃាត់ជាន់មុីន​បណ្តាល​ឲ្យដាច់ជើង​ម្ខាងរបួសធ្ងន់

សេដ្ឋកិច្ច១៩ ម៉ោង មុន

រថភ្លើងល្បឿនលឿនដែលទិញពីជប៉ុន បើកទទួលកក់សំបុត្រដឹកភ្ញៀវ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម