សន្តិសុខសង្គម
ឃាត់ខ្លួនលោកមេឃុំ និងអ្នកសារព័ត៌មានម្នាក់ករណីបំពានដីព្រៃលិចទឹកនៅតំបន់៣
សំណុំរឿងដីព្រៃលិចទឹកតំបន់៣ របស់រដ្ឋាភិបាលនៅខេត្តបន្ទាយមានជ័យ ចាប់ដល់ការឃាត់ជនសង្ស័យ២នាក់ ម្នាក់ជាមេឃុំ និងម្នាក់ទៀតជាអ្នកសារព័ត៌មាន ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីទន្ទ្រានកាន់កាប់ និងលក់ដីព្រៃលិចទឹកដោយខុសច្បាប់ ។

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួននេះ ធ្វើឡើងក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តបន្ទាយមានជ័យ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តដោយកម្លាំងជំនាញផែនការងារសន្តិសុខ ផែនការងារព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចូលរួមសហការពីកម្លាំងកងរាជអាវុធហត្ថខេត្ត និងខណ្ឌរដ្ឋបាលជលផលខេត្ត បានធ្វើការស្រាជ្រាវសាកសួរ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អែម ណុយ ភេទប្រុស៦០ឆ្នាំ ជាមេឃុំភ្នំលៀប រស់នៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងករណីទន្ទ្រានកាន់កាប់ និងលក់ដីរដ្ឋដោយខុសច្បាប់ចំណុចបឹងក្ងាន តំបន់៣ ឃុំភ្នំលៀប សរុប១១០ហិកតា អោយទៅប្រជាពលរដ្ឋ០៦នាក់ កាលពីអំឡុងឆ្នាំ២០១៨ និង២០១៩ ដោយពុំបានធ្វើលិខិតស្នាម សរុបទឹកប្រាក់ បីម៉ឺនប្រាំបួនពាន់ប្រាំពីររយដុល្លារ និងមួយសែនមួយម៉ឺនបាត ។ បន្ទាប់មកនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឈួម ធូ ភេទប្រុស ៥៧ឆ្នាំ អ្នកសារព័ត៌មាន កាសែតនិស្សិតខ្មែរ រស់នៅភូមិពាមកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងករណីឈូមឆាយ កាប់ឆ្ការ គាស់រាន និងកាន់កាប់ដីព្រៃលិចទឹក ឆ្នាំ២០១៨ និង២០១៩ នៅចំណុចតំបន់៣ ចំណុចអាង លីសំអាន ទំហំ១២០ហិកតា និងដីកូនគាត់ សរុប២០០ហិកតា ភូមិក្របៅ ឃុំភ្នំលៀប ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
អត្ថបទ៖ ពៅ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ