Connect with us

សន្តិសុខសង្គម

យុវជនម្នាក់ ធ្វើអត្តឃាតអារ.កសម្លាប់ខ្លួន នៅមិនទាន់ដឹងមូលហេតុ

បានផុស

នៅ

យុវជនវ័យជាងម្ភៃឆ្នាំម្នាក់ បានសម្រេចធ្វើអត្តឃាតសម្លាប់ខ្លួនឯងនៅកណ្តាលវាលស្រែ បន្ទាប់ពី​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ ដេកស្លាប់​នៅក្នុង​ថ្លុកឈាម​។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពីថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១១ និង ៣០ នាទី ថ្ងៃត្រង់ នៅ​ចំណុច​វាលស្រែ ក្នុង ភូមិ​អូរ​មុនី​២ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ដ​បាត់ដំបង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា ក្រោយពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ប្រទះឃើញ​មនុស្ស​ស្លាប់​រួចមក កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និងការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​និង​កំណត់​អត្តសញ្ញាណ​របស់​សព​ភ្លា​មៗ​តែម្តង​។​

​សព​យុវជន​នោះ​មានឈ្មោះ វ៉ិ​ត រក្សា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​តា​កុក ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយ​តាម​ការវាយ​តម្លៃ​និង​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​កម្លាំង​ជំនាញ​សាកសព​ជនរងគ្រោះ បានធ្វើ​អត្តឃាត​ដោយ​ប្រើប្រាស់​កាំបិត​កែច្នៃ អារ​.​ក​សម្លាប់​ខ្លួនឯង​នៅ​ចំណុច​កើតហេតុ​ខាងលើ ដោយសារ​តែមាន​ស្នាម​ដាច់រយះ​នៅ​នឹង​បំពង់​.​ក​។​ បច្ចុប្បន្ន​កម្លាំង​ជំនាញ​បានប្រគល់​សព​ទៅឲ្យ​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ដោយឡែក​ចំពោះ​មូលហេតុ​នៃ​ការសម្រេច​ធ្វើអត្តឃាត​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ដោយ​មិនទាន់​ដឹង​ពិតប្រាកដ​នៅឡើយ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៦ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម