សន្តិសុខសង្គម
ក្រោយបាត់ភ័យ! ឧកញ៉ា អ៊ាន សៀវម៉ី ប្រាប់សមត្ថកិច្ចថា ខ្លួនបាត់បង់ខ្សែកពេជ្រ ៣ខ្សែតម្លៃជិត ២លាន
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីបំភ្លឺទាក់ទងទៅនឹងការបិទបញ្ចប់ការសាកសួរ ជនរងគ្រោះ ឧកញ៉ា អ៊ាន សៀវម៉ី អំពីការបាត់បង់ទ្រព្យសម្បត្តិជាក់ស្តែង លើករណីជនសង្ស័យមួយក្រុមដែលបានចូលប្លន់ ដល់ក្នុងផ្ទះជនរងគ្រោះនៅបុរីម៊ូន ថោន ( Moon Town ) កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២១ ខែធ្នូនេះថា បន្ទាប់ពីកើតហេតុ កម្លាំងចម្រុះនៃការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងចម្រុះ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុស្រាវជ្រាវ ចំពោះករណីប្លន់នេះ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងទៀតថា ជាជំហានដំបូងសមត្ថកិច្ចជំនាញ បានធ្វើសាកសួរជនរងគ្រោះលើករណីនេះ ជាពិសេសចំពោះទ្រព្យសម្បត្តិដែលបានបាត់បង់ ដោយបន្ទាប់ពីកើតហេតុភ្លាមៗ ឧកញ៉ា អ៊ាន សៀវម៉ី ដែលជាជនរងគ្រោះនៅមានអារម្មណ៍តក់ស្លុត ភ័យខ្លាច និងមិនទាន់បានពិនិត្យឲ្យបានច្បាស់លាស់អំពីការបាត់បង់ទាំងនេះ ទើបរហូតមកដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ សមត្ថកិច្ចចម្រុះបានធ្វើការសាកសួរបញ្ចប់ ជាមួយជនរងគ្រោះលើការបាត់បង់សរុបនេះ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា បន្ទាប់ពីជនរងគ្រោះសម្រួលអារម្មណ៍ បាត់ភ័យខ្លាច និងបានត្រួតពិនិត្យច្បាស់លាស់ អំពីទ្រព្យសម្បត្តិដែលបានបាត់បង់ ដោយបានបញ្ជាក់តម្លៃជាមួយហាងលក់ពេជ្រដែលឧកញ៉ា អ៊ាន សៀវម៉ី តែងតែ ទិញយកមកប្រើប្រាស់ គឺតាមចម្លើយរបស់ជនរងគ្រោះសម្ភារៈ ដែលបានបាត់បង់រួមមាន៖ ខ្សែកពេជ្រធំចំនួន ៣ខ្សែ និងគ្រឿងអលង្កា (ពេជ្រ) មួយចំនួនទៀត យោងទៅលើវិក័យបត្រទិញ-លក់ គិតជាទឹកប្រាក់សរុបប្រហែលជា ១.៦ ទៅ១.៩លានដុល្លារអាមេរិក និងទូរស័ព្ទដៃម៉ាក I phone ចំនួន ២គ្រឿងផងដែរ។
គួរជម្រាបជូនដែរថា ក្រុមចោរប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកលក់អនឡាញល្បីឈ្មោះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានហើយ កាលពីយប់មិញ។
ទំព័រហ្វេសប៊ុក របស់កងអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន ៥ដើម (វែង ១ដើម ខ្លី ៤ដើម)។ ក្នុងចំណោមនោះ ក៏មានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលសង្ស័យជាប់ពាក់ព័ន្ធករណី ជាមួយក្រុមចោរប្លន់ឧកញ៉ា អ៊ាន សៀវម៉ី ផងដែរ។
កម្លាំងអាវុធហត្ថភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន ១២នាក់(ប្រុស ៩នាក់ ស្រី ៣នាក់)៕
អត្ថបទ៖ ឃួន សុភ័ក្រ








-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?