សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀត ពាក់ព័ន្ធនឹងករណីប្លន់នៅក្នុងផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី
សមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀត ពាក់ព័ន្ធនឹងករណីប្លន់នៅក្នុងផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី អ្នកលក់អនឡាញដ៏ល្បីឈ្មោះម្នាក់ កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅនេះ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២១ ខែធ្នូនេះថា ក្រោយប្រតិបត្តិការមួយយប់ ក្នុងការដេញឃាត់រថយន្ត ដែលជនសង្ស័យប្រើប្រាស់ ក្នុងករណីប្លន់នៅក្នុងផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី កាលពីព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ នៅក្នុងបុរីម៊ូនថោន សមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានធ្វើការឡោមព័ទ្ធ រហូតឈានដល់ការឃាត់ខ្លួនបាន ជនសង្ស័យចំនួន ២នាក់។ ក្នុងនោះ មានប្រុសម្នាក់ ស្រីម្នាក់។

ជនសង្ស័យទាំង ២នាក់នេះ គឺជាក្រុមបក្ខពួក ដែលបានចូលទៅប្លន់ក្នុងផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅនេះ ហើយនៅព្រឹកអង្គារនេះ សមត្ថកិច្ចកំពុងយកទៅធ្វើការសាកសួរបន្ត នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ។
សូមជម្រាបថា ដោយអនុវត្តតាមបទបញ្ជា របស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បានស្រាវជ្រាវ និងដេញឃាត់បានរថយន្ត ដែលជនសង្ស័យបានប្រើប្រាស់ក្នុងករណីប្លន់ កាលពីព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ នៅក្នុងបុរីញូថោន ខណ្ឌពោធិ៍សែនជ័យ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យបាន ២នាក់ ដែលពាក់ព័ន្ធនឹងករណីប្លន់ដ៏ធំមួយ នាចុងឆ្នាំ ២០២១នេះ។
គួរឲ្យដឹងដែរថា ក្រុមចោរប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកលក់អនឡាញល្បីឈ្មោះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានហើយ កាលពីយប់មិញ។
ទំព័រហ្វេសប៊ុក របស់កងអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន ៥ដើម (វែង ១ដើម ខ្លី ៤ដើម)។ ក្នុងចំណោមនោះ ក៏មានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលសង្ស័យជាប់ពាក់ព័ន្ធករណី ជាមួយក្រុមចោរប្លន់ឧកញ៉ា អ៊ាន សៀវម៉ី ផងដែរ។
កម្លាំងអាវុធហត្ថភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន ១២នាក់(ប្រុស ៩នាក់ ស្រី ៣នាក់)៕
អត្ថបទ៖ ឃួន សុភ័ក្រ







-
សន្តិសុខសង្គម១៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង