សន្តិសុខសង្គម
កម្លាំងអាវុធហត្ថ កំពុងបន្តនីតិវិធីលើក្រុមជនសង្ស័យ ពាក់ព័ន្ធករណីចូលប្លន់ក្នុងផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី
អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ប្រាប់ថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យមួយចំនួន ពាក់ព័ន្ធនឹងករណីចូលប្លន់ក្នុងផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី អ្នកលក់អនឡាញល្បីឈ្មោះម្នាក់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ២១ ខែធ្នូនេះថា កាលពីយប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ កម្លាំងកងរាជអាវុអហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាប និងឈានដល់ការឃាត់ខ្លួនបុគ្គលមួយចំនួន ដែលពាក់ព័ន្ធនឹងករណីប្លន់ ឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃទី ១៩ ខែធ្នូកន្លងទៅនេះ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ដោយសារការស៊ើបអង្កេតកំពុងបន្តនីតិវិធី លោកសូមជម្រាបបញ្ជាក់បានតែប៉ុណ្ណឹង ពីព្រោះនេះជាការសម្ងាត់វិជ្ជាជីវៈ ដែលត្រូវតែគោរព។
សូមជម្រាបថា ក្រុមចោរប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកលក់អនឡាញល្បីឈ្មោះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានហើយ កាលពីយប់មិញ។
ទំព័រហ្វេសប៊ុក របស់កងអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន ៥ដើម (វែង ១ដើម ខ្លី ៤ដើម)។
ក្នុងចំណោមនោះ ក៏មានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលសង្ស័យជាប់ពាក់ព័ន្ធករណី ជាមួយក្រុមចោរប្លន់ឧកញ៉ា អ៊ាន សៀវម៉ី ផងដែរ។ កម្លាំងអាវុធហត្ថភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន ១២នាក់(ប្រុស ៩នាក់ ស្រី ៣នាក់)។
ចំណែកឯសមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀត ពាក់ព័ន្ធនឹងករណីប្លន់នៅក្នុងផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី អ្នកលក់អនឡាញដ៏ល្បីឈ្មោះម្នាក់ កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅនេះ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២១ ខែធ្នូនេះថា ក្រោយប្រតិបត្តិការមួយយប់ ក្នុងការដេញឃាត់រថយន្ត ដែលជនសង្ស័យប្រើប្រាស់ ក្នុងករណីប្លន់នៅក្នុងផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី កាលពីព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ នៅក្នុងបុរីម៊ូនថោន សមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានធ្វើការឡោមព័ទ្ធ រហូតឈានដល់ការឃាត់ខ្លួនបាន ជនសង្ស័យចំនួន ២នាក់។ ក្នុងនោះ មានប្រុសម្នាក់ ស្រីម្នាក់។
ជនសង្ស័យទាំង ២នាក់នេះ គឺជាក្រុមបក្ខពួក ដែលបានចូលទៅប្លន់ក្នុងផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅនេះ ហើយនៅព្រឹកអង្គារនេះ សមត្ថកិច្ចកំពុងយកទៅធ្វើការសាកសួរបន្ត នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
សន្តិសុខសង្គម១៥ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល