សន្តិសុខសង្គម
តាប៊ុយ រងបណ្ដឹងពីម្ចាស់រថយន្តព្រុស ៣ បទល្មើស និងទារសំណងជំងឺចិត្ត ១០ ម៉ឺនដុល្លារ
ម្ចាស់រថយន្តព្រុស នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្ដឹងលោក ឃី ហុង ហៅតាប៊ុយ ចំនួន ៣ បទល្មើស និងទាមទារសំណងជំងឺចិត្តចំនួន ១០ ម៉ឺនដុល្លារ។

កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ដោយលោក តាប៊ុយ បានបើករថយន្ត Range Rover ក្នុងស្ថានភាពស្រវឹង ទៅបុករថយន្តម៉ាកព្រុស ពណ៌ស ពីក្រោយពេញទំហឹងលើមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ ភាគីទាំងពីរបានសម្រុះសម្រួលគ្នា ដោយភាគីតាប៊ុយ សន្យាចេញថ្លៃជួសជុលរថយន្តជូនភាគីរងគ្រោះ។ នៅថ្ងៃបន្ទាប់ ភាគីរងគ្រោះ បានបង្ហាញវិក័យបត្រថ្លៃជួសជុលរថយន្តនូវទឹកប្រាក់ចំនួន ២ ២៥០ដុល្លារ បែរជាតាប៊ុយ បដិសេធមិនព្រមទទួលខុសត្រូវចេញថ្លៃជួសជុល ដោយចោទថាជាតម្លៃថ្លៃហួសហេតុ។ ប្រតិកម្មនេះ ធ្វើឱ្យម្ចាស់រថយន្តខឹងសម្បារ និងដាក់ពាក្យប្ដឹងទៅតុលាការ។

តាមពាក្យបណ្តឹងមានលោកមេធាវី ហ៊ុយ មាំង តំណាងឱ្យជនរងគ្រោះរៀបរាប់ថា មុនពេលកើតហេតុ តាប៊ុយ បានបើកដេញពីក្រោយដោយស៊ីផ្លេ និងបើកភ្លើងហ្វាកូតចុះឡើង១ នឹងបើកមកកៀកនឹងរថយន្តជនរងគ្រោះ ហើយធ្វើសកម្មភាពបើកកញ្ចក់ ស្រែកជេរ និងគំរាមសម្លាប់ជាច្រើនសារនៅតាមផ្លូវ ដោយមិនដឹងមូលហេតុ។

នៅក្នុងពាក្យបណ្តឹងបន្តថា ឃើញសភាពបែបនោះជនរងគ្រោះ បានព្យាយាមបើករថយន្តគេចចេញពីជនល្មើស ប៉ុន្តែមិនអាចគេចបានឡើយ សកម្មភាពនោះរហូតដល់កន្លែងកើតហេតុ ដោយជនរងគ្រោះសម្រេចចិត្តឈប់រថយន្ត និងរត់ចេញពីរថយន្តខ្លាចមានគ្រោះថ្នាក់ដល់ជីវិត ស្រាប់តែជនល្មើសបានបើកឡានបុករថយន្តជនរងគ្រោះពីក្រោយទាំងកំរោល។ ក្រោយបុករួចជនល្មើសនោះបានបើកកញ្ចក់ និងបានស្រែកជេរប្រមាថ ព្រមទាំងគំរាមសម្លាប់មកលើជនរងគ្រោះម្តងទៀត។
នៅក្នុងពាក្យបណ្តឹងបានរៀបរាប់បន្តថា ក្រោយធ្វើសកម្មភាពរួចជនល្មើសបានបើកឡានរត់គេចចេញពីកន្លែងកើតហេតុ នៅពេលនោះជនរងគ្រោះ បានបើករថយន្តដេញតាមពីក្រោយរហូតស្កាត់ឃាត់ឡានជនល្មើស នៅលើមហាវិថីសហព័ន្ធរុស្ស៉ី ជាប់របងអាយស្ម័យយាន្ត។ នៅពេលនោះជនល្មើសបានចុះពីលើឡាន ដោយមានសភាពស្រវឹងជោកជាំ ទន់ដៃទន់ជើងនិយាយមិនដឹងខុសមិនដឹងត្រូវ។
ជនរងគ្រោះបានប្ដឹង តាប៊ុយ ចំនួន ៣ បទល្មើសរួមមាន បើកបរបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ បើកបរក្នុងស្ថានភាពស្រវឹង និងបទបរិហារកេរ្តិ៍។ ជនរងគ្រោះបានប្តឹងទារសំណងជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារ ហើយយកថវិកានេះ ទៅបរិច្ចាគជូនមន្ទីរពេ្យគន្ធបុប្ផា៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ