សន្តិសុខសង្គម
Update ៖ ករណីអគ្គិភ័យនៅខណ្ឌច្បារអំពៅ ឆេះអគារស្នាក់នៅរបស់កម្មករក្នុងបុរី
អគារឃ្លាំងចាស់របស់បុរី លឹម ឈាងហាក់ សម្រាប់ទុកសម្ភារៈ និងជាកន្លែងកម្មកររបស់បុរីស្នាក់នៅផងនោះ បានរងការឆាបឆេះខណៈដែលកម្មករចេញទៅធ្វើការអស់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣និង១៥នាទីរសៀល ថ្ងៃទី២១ ខែធ្នូ ស្ថិតក្នុងបុរី លឹម ឈាងហាក់ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រសាសន៍លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវបានប្រាប់ថា ករណីអគ្គិភ័យនេះពុំទាន់មានការបំភ្លឺពីអ្នករស់នៅក្បែរចំណុចកើតហេតុនោះទេ ប៉ុន្តែអាចជាករណីឆ្លងចរន្តអគ្គិសនី។
ដោយឡែកលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការររងនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថាករណីនេះ គឺដោយសារឆ្លងចរន្តអគ្គិសនីនៅក្នុងអគារស្នាក់នៅរបស់កម្មកររបស់បុរី។ ក្នុងហេតុការណ៍អគ្គិភ័យនេះ ពុំបង្កឲ្យមានអ្នករងគ្រោះឡើយ ដោយសារតែកម្មករចេញទៅធ្វើការអស់។
លោកអធិការរងបញ្ជាក់ថា ក្នុងកិច្ចអន្តរាគមន៍ជាបន្ទាន់នេះ ឃើញមានរថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿងមកជួយដែលក្នុងនោះមានរថយន្តបុរីប៉េង ហួត ២គ្រឿង រថយន្តសាលាខណ្ឌច្បារអំពៅ១គ្រឿង និងរថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៧គ្រឿង។ ហើយសម្ភារៈដែលខូចខាត គឺជារបស់កម្មករទាំងអស់៕
អត្ថបទ៖ នរា
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត