សន្តិសុខសង្គម
ការដោះស្រាយវិវាទការងារក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធីតនេះ ទទួលបានលទ្ធផលមួយចំនួន ប៉ុន្តែមិនទាន់បានបញ្ចប់នូវឡើយទេ
ភ្នំពេញ ៖ ពេញ១ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នេះសាលារាជធានីភ្នំពេញ មាន បើកកិច្ចប្រជុំស្តីពីការដោះស្រាយវិវាទការងារក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធីត ក្រោមអធិបតីភាព លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា អភិបាលរង នៃគណៈ អភិបាលរាជធានីភ្នំពេញ និង លោកទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា។

ការដោះស្រាយវិវាទការងារក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធីតនេះ ទទួលបានលទ្ធផលមួយចំនួន ប៉ុន្តែមិនទាន់បានបញ្ចប់នូវឡើយទេ ដោយនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះនឹងបន្តការដោះស្រាយបន្តទៀត ដោយមានការចូលរួមពីអាជ្ញាធររាជធានីភ្នំពេញ ហើយភាគីសហជីព អាចអញ្ជើញអ្នកច្បាប់មកចូលរួមដើម្បីឱ្យមានតម្លាភាព។ ក្នុងករណីមិនចូលរួម កម្មករនិយោជិត និងសហជីពនៅតែបន្តសកម្មភាពធ្វើបាតុកម្មដោយខុសច្បាប់នៅតាមទីតាំងសាធារណៈ ធ្វើឱ្យ ប៉ះពាល់ដល់នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់។

ខាងក្រោយនេះជាលទ្ធផលនៃកិច្ចប្រជុំដោះស្រាយវិវាទការងារក្រុមហ៊ុន ណាហ្គាវើលដ៏ លីមីតធីត៖
នៅថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទីព្រឹក នៅសាលារាជធានីភ្នំពេញ មាន បើកកិច្ចប្រជុំស្តីពីការដោះស្រាយវិវាទការងារក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធីត ក្រោមអធិបតីភាព ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈ អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា។

បន្ទាប់ពីកិច្ចពិភាក្សារវាងគ្រប់ភាគីពាក់ព័ន្ធ អង្គប្រជុំបានសម្រេចដូចខាងក្រោម៖
១- តំណាងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុន ណាហ្គាវើលដ៍ បានយល់
ព្រមធ្វើបញ្ជីឈ្មោះកម្មករនិយោជិតចំនួន ៣៦៥នាក់ បែងចែកជាចំនួន ០២គឺ៖ យល់ព្រមទទួលយកសំណង ដើម្បីបញ្ឈប់ពីការងារ ប៉ុន្តែស្នើសុំគោលការណ៍ទូទាត់ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ស្តីពីការងារ អ្នកស្នើសុំចូលបម្រើការងារវិញ។

២- ក្រុមហ៊ុន ណាហ្គាវើលដ៍ ត្រូវយកបញ្ជីឈ្មោះការទូទាត់ប្រាក់សំណង របស់កម្មករនិយោជិត ចំនួន ៣៦៥នាក់ ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្ទៀងផ្ទាត់ត្រួតពិនិត្យ។
៣- តំណាងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុន ណាហ្គាវើលដ៍ ត្រូវយក ស្មារតីអង្គប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នេះទៅផ្សព្វផ្សាយ ដល់កម្មករនិយោជិតឱ្យរំសាយការប្រមូលផ្ដុំជាដាច់ខាត ដើម្បីទុកពេលក្នុងការដោះស្រាយ ជាមួយអាជ្ញាធរ។ ប៉ុន្តែទុកលទ្ធភាពឱ្យកម្មករនិយោជិតជាអ្នកសម្រេចចិត្ត។

៤- តំណាងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុន ណាហ្គាវើលដ៍ បានយល់
ព្រមជាមួយរដ្ឋបាលរាជធានីភ្នំពេញនឹងប្រជុំរកដំណោះស្រាយបន្ត នៅរសៀលថ្ងៃនេះដដែលវេលាម៉ោង ១៤:៣០នាទី នៅសាលារាជធានីភ្នំពេញ។

នៅរសៀលម៉ោង ១៥និង៣០នាទី កិច្ចប្រជុំពិភាក្សារកដំណោះស្រាយបាននៅតែបន្តចាប់ផ្តើម ទោះបីជា អង្គប្រជុំត្រូវរង់ចាំតំណាងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុន ណាហ្គាវើលដ៍ អស់រយៈ ពេលមួយម៉ោង ដោយមូលហេតុតំណាងសហជីពមានភាពយឺតយ៉ាវក៏ដោយ។ ជាលទ្ធផល អង្គប្រជុំបានសម្រេច ដូចខាងក្រោម៖
១- សហជីពត្រូវធ្វើបញ្ជីឈ្មោះកម្មករនិយោជិតទាំង ៣៦៥នាក់ ដែលក្នុងនោះមានចំនួន ៤៨នាក់ លើចំនួន ៣០០នាក់ យល់ព្រមទទួលយកប្រាក់សំណង ដើម្បីឈប់ពីការងារនៅពេលទូទាត់ ត្រឹមត្រូវស្របតាមច្បាប់ស្តីពីការងារ។
– សហជីពត្រូវទំនាក់ទំនង អ្នកនៅសេសសល់ចំនួន ៦៥នាក់ ដើម្បីបញ្ជាក់ពីជំហរថាព្រមទទួល ប្រាក់សំណងឈប់ពីការងារ ឬចង់បន្តចូលបម្រើការងារវិញ ហើយរៀបចំបញ្ជីឈ្មោះឱ្យបាន ច្បាស់លាស់។
៣- សាលារាជធានីភ្នំពេញស្នើឱ្យសហជីពត្រូវធ្វើបញ្ជីឈ្មោះឱ្យបានច្បាស់លាស់ ដើម្បីបញ្ជាក់ពី អ្នកឈប់ពីការងារ នៅពេលទូទាត់ត្រឹមត្រូវស្របតាមច្បាប់ស្តីពីការងារ និងអ្នកដែលចង់ចូល បម្រើការងារវិញ ជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីមានមូលដ្ឋានពិនិត្យ ចរចាដោះស្រាយ។
៤- សាលារាជធានីភ្នំពេញស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹង អញ្ជើញកម្មករនិយោជិតចំនួន ៣៦៥នាក់ និងតំណាងសហជីពមកដោះស្រាយផ្ទាល់ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចូលរួមពីអាជ្ញាធររាជធានីភ្នំពេញ ហើយភាគីសហជីព អាចអញ្ជើញអ្នកច្បាប់មកចូលរួមដើម្បីឱ្យមានតម្លាភាព។ ក្នុងករណីមិនចូលរួម កម្មករនិយោជិត និងសហជីពនៅតែបន្តសកម្មភាពធ្វើបាតុកម្មដោយខុសច្បាប់នៅតាមទីតាំងសាធារណៈ ធ្វើឱ្យ ប៉ះពាល់ដល់នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់។ សហជីពនិងយកដំណឹងនេះទៅផ្សព្វផ្សាយជូនកម្មករនិយោជិត ហើយការសម្រេចចិត្តស្ថិតលើស្មារតីរួមរបស់កម្មករ។
៥- ស្នើក្រុមហ៊ុនណាហ្គាវើលដ៍ ក្រោយពីទទួលបានបញ្ជីឈ្មោះអ្នកដែលទទួលសំណងឈប់ពីការងារ និងអ្នកដែលស្នើសុំចូលបម្រើធ្វើការងារវិញ ត្រូវយកបញ្ហានេះទៅប្រជុំជាមួយក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន ដើម្បីពិនិត្យសម្រេចលើការស្នើសុំនេះ និងរាយការណ៍លទ្ធផលប្រជុំមកសាលា រាជធានីភ្នំពេញ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីដោះស្រាយតាមនីតិវិធីបន្ត។
៦-រដ្ឋបាលរាជធានីភ្នំពេញត្រូវចេញសេចក្ដីប្រកាសព័ត៌មានជូនដល់សាធារណៈជន ដើម្បីបានជ្រាប ចំពោះលទ្ធផលនៃកិច្ចប្រជុំនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីចៀសវាងការផ្សព្វផ្សាយបំភ័ន្ត ដល់សាធារណៈមតិឱ្យយល់ច្រឡំខុសពីការពិត។ទោះបីជាសាលារាជធានីភ្នំពេញខិតខំអញ្ជើញភាគីពាក់ព័ន្ធមកប្រជុំរកដំណោះស្រាយវិវាទការងារ ហើយទទួលបានលទ្ធផលដូចបានជម្រាបជូនខាងលើយ៉ាងណាក៏ដោយ ក៏កម្មករ និយោជិតក្រុមហ៊ុន ណាហ្គាវើលដ៍ ពុំបានរំសាយការប្រមូលផ្តុំគ្នាធ្វើការសំដែងមតិដោយខុសច្បាប់តាមការស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញ ឡើយ ហើយបង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
ជាមួយគ្នានេះ រដ្ឋបាល រាជធានីភ្នំពេញសូមអំពាវនាវដល់កម្មករ និយោជិតដែលមានវិវាទការងារ ឱ្យបន្តភាពអត់ធ្មត់ ដោយបញ្ឈប់ការ សំដែងមតិដោយខុសច្បាប់ ដើម្បីទុកពេលឱ្យក្រសួង ស្ថាប័នមានសមត្ថកិច្ចបន្តធ្វើការសម្របសម្រួលដោះស្រាយវិវាទការងារនេះជូនភាគីទាំងពីរដោយឈរលើស្មារតីយោគយល់ អធ្យាស្រ័យគ្នា និងស្របតាមច្បាប់ជាធរមាន។ អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោង ១៧:០០នាទី នាថ្ងៃ ខែ ឆ្នាំដដែល៕

ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?