សន្តិសុខសង្គម
ឃុំខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្ស ៦នាក់ស្លាប់ និង ២នាក់ទៀតរបួសធ្ងន់
ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសឈ្មោះ លី ចំណាន ហៅ ឌុន ជនបង្កគ្រោះថ្នាក់ចរាចរណ៍ បើកបររថយន្តម៉ាក TUNDRA បុករះម៉ូតូជាច្រើនគ្រឿង បណ្ដាលឲ្យមនុស្ស ៦នាក់ស្លាប់ និង ២នាក់ផ្សេងទៀតរងរបួស និងបុរសម្នាក់ទៀតឈ្មោះ ណម ប៊ុនថាន់ ដែលជាអ្នករួមដំណើរ។
នៅក្នុងដីកានោះ បានបញ្ជាក់ថា បញ្ជាឲ្យភ្នាក់ងារសមត្ថកិច្ច នៃកម្លាំងសាធារណៈធ្វើការ នាំខ្លួនជនត្រូវចោទ ដែលមានឈ្មោះ លី ចំណាន ហៅ ឌុន និងឈ្មោះ ណម ប៊ុនថាន់ ទៅពន្ធនាគារខេត្តកណ្ដាល ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ និងសហការអនុវត្តឲ្យបានល្អ ក្នុងករណីចាំបាច់។

ពួកគេទាំង ២នាក់នេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ ឃាតកម្ម ប្រព្រឹត្តនៅចំណុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ បទល្មើសដែលមានចែងឲ្យផ្ដន្ទាទោស តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា គ្រោះថ្នាក់ចរាចរណ៍មួយករណី រវាងរថយន្តមួយគ្រឿង ជាមួយម៉ូតូ ៤គ្រឿង នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បានបណ្តាលឲ្យស្លាប់មនុស្ស ៦នាក់ និងរងរបួសធ្ងន់ ២នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ នៅលើផ្លូលេខ ១១០ ភូមិព្រែក ដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
របាយការណ៍សមត្ថកិច្ចស្រុកកៀនស្វាយ បានឲ្យដឹងថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានរថយន្ត មួយគ្រឿងម៉ាក TUNDRA ពណ៌ក្រហម ប្រភេទដឹកអ្នកទំនិញធុនតូច ផ្លាកលេខភ្នំពេញ2BM4386 បើកបរដោយឈ្មោះ លី ចំណាន ហៅឌុន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ណម ប៊ុនថាន់ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅពីភ្នំពេញ-ស្អាង។
ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបុកជាមួយម៉ូតូចំនួន ៤គ្រឿង ដែលមានទិសដៅផ្ទុយគ្នា ដែលទី.១ ម៉ូតូម៉ាក HONDA DREAM 125 ពព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខកណ្តាល 1AB-9316 បើកបរដោយឈ្មោះ រស់ ប៊ុនលី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិឈើទាល ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានអ្នករួមដំណើរម្នាក់ ឈ្មោះ វ៉ាត ផានិត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជ ធានីភ្នំពេញ។
ទី.២ ម៉ូតូម៉ាក HONDA DREAM 125 ព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខកណ្តាល 1AF – 5692 បើកបរដោយឈ្មោះ ផុន ភារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិឈើទាល ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួមដំណើរម្នាក់ឈ្មោះ ព្រំ មេសា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ។
ទី.៣ ម៉ូតូម៉ាក HONDA DREAM 125 ព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខកណ្តាល 1Y-5923 បើកបរដោយឈ្មោះ សឿន មាន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួម្នាក់ឈ្មោះបូ ប្រូវីន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្លាប់ទាំង ៦នាក់ខាងលើនេះ។
និងម៉ូតូទី.៤ ម៉ាកHONDA DREAM 125 ព៌ណខ្មៅ ប្រភេទស្រី ពាក់ផ្លាលេខភ្នំពេញ 1DD-7096 បើកបរដោយ សុខ បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានអ្នករួមដំណើរម្នាក់ឈ្មោះ ជិន សុជាតិ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិព្រែកថ្មីជាមួយគ្នា របួសធ្ងន់ទាំង ២នាក់ ត្រូវគ្រួសារយកទៅព្យាបាលនៅរាជធានីភ្នំពេញ។
ចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយម៉ូតូខូចធ្ងន់ ៤គ្រឿង និងរថយន្តខូចធ្ងន់មួយគ្រឿង បានយកទៅរក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។
ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបើកបររថយន្តម៉ាក TUNDRA បាននិយាយប្រាប់សមត្ថកិច្ចថា ដំណើរដើមហេតុពីដំបូង គឺក្រុមជនរងគ្រោះមានគ្នាជាង ១០នាក់ បានប្រើអំពើហិង្សាដោយកាប់មកលើខ្លួន និងប្អូនប្រុសមុន នៅមុខវត្តព្រែកដូង តែសំណាងល្អរូបខ្លួន និងប្អូនប្រុសគេចរួច ដោយត្រូវតែ ១កំាបិតប៉ុណ្ណោះ។
បន្ទាប់មកជនបង្ករូបនេះ បានទៅយករថយន្តរបស់ខ្លួនម៉ាក TUNDRA បំណងទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស តែនៅពេលធ្វើដំណើរតាមផ្លូវ ក៏ជួបក្រុមជនរងគ្រោះដដែល ក៏កើតមានករណីគ្រោះថ្នាក់ចរាចរណ៍នេះតែម្ដង។ ទោះជាបែបណាក៏ដោយ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចបានសន្និដ្ឋានជាជំហានដំបូងថា អ្នកបើកបររថយន្តធ្វេសប្រហែល មានល្បឿនលឿនមិនប្រកាន់ស្តាំ៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?