សន្តិសុខសង្គម
សាច់ជ្រូកថៃ និងទំនិញខុសច្បាប់ លួចចូលតាមច្រករបៀង ស្រុកសំពៅលូន
សាច់ជ្រូកថៃ និងទំនិញល្មើសច្បាប់មួយចំនួន ត្រូវបានគេសង្កេតឃើញថា មានការលបនាំឆ្លងដែនចូលមកកម្ពុជា តាមច្រករបៀងមួយចំនួន ក្នុងស្រុកសំពៅលូន យ៉ាងគឃ្លើន។

ជាក់ស្តែងនៅវេលាទៀបភ្លឺ កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ ក៏មានករណីបើកឲ្យនាំចូលនូវសាច់ជ្រូក តាមច្រករបៀង ក្នុងស្រុកសំពៅលូនមកចែកចាយបន្តក្នុងស្រុក។ ប្រភេទទំនិញដែលគេអាចធ្វើចរាចរណ៍ចូលមកក្នុងស្រុកតាមរយៈមេឈ្មួញធំៗ គឺមានដូចជា សាច់ជ្រូក សាច់មាន់ និងគ្រឿងក្នុងជាដើម ដោយឡែកទំនិញលបនាំចេញមានដូចជា ស្រា បារី និងខ្ទឹមស ជាដើម។ល។ ដែលទំនិញទាំងអស់នេះ អាចមានការត្រូវរ៉ូវគ្នាតាមច្រករបៀងនីមួយ។


ប្រភពពីក្រុមឈ្មួញជាច្រើននាក់បានបង្ហើបថា មានមន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកសំពៅលូន មួយរូប ដែលគេស្គាល់ឈ្មោះ ( រូ ) បានដើរប្រមូលលុយពីឈ្មួញដែលនាំចេញ នាំចូល ទំនិញទាំងនេះថា យកឡើងឲ្យមេ ដោយការដាក់ខែទៅលើមេឈ្មួញធំៗក្នុងស្រុក មានចាប់ពី ៨០ ម៉ឺន ដល់ ជាង ១ លាន ក្នុងមេឈ្មួញម្នាក់។ យើងបានសុំការបំភ្លឺតាមរយៈទូរស័ព្ទ ទៅលោក ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន កាលពីល្ងាចថ្ងៃទី ២១ ធ្នូ ដើម្បីចង់ដឹងអំពីបញ្ហានេះ ប៉ុន្តែលោកបានធ្វើការបដិសេធ ដោយសន្យាថានឹងស្រាវជ្រាវរកមន្ត្រីប៉ូលិសរូបនោះយកមកសាកសួរ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ