សន្តិសុខសង្គម
ឃាត់ខ្លួន មុខសញ្ញាប្លន់ប្រដាប់អាវុធ ក្រោយរត់គេចខ្លួនអស់ពេល ១៤ ឆ្នាំ
ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាប្លន់ប្រដាប់អាវុធ ហើយបានព្យាយាមគេចខ្លួន អស់រយៈពេល ១៤ ឆ្នាំ ត្រូវបានតុលាការចេញដីកា បង្គាប់ឲ្យចាប់ខ្លួនយកមកផ្តន្ទាទោស ខណៈដែលមុខសញ្ញារូបនេះ បានបង្ហាញខ្លួននៅលើទឹកដីនៃស្រុកកំណើត។

ការអនុវត្តដីកា ចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៣ និង ៤០នាទីរសៀល នៅចំណុចក្រុមទី ៣ ភូមិរុន ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ផងដែរ។
ក្នុងខណៈពេលដែលមុខសញ្ញាបានបង្ហាញខ្លួន គឺលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ អនុវត្តដីកាឱ្យចាប់ខ្លួនលេខ៤១៤ច ប.ខ ចុះថ្ងៃទី ០៤ ឧសភាឆ្នាំ ២០០៧ របស់លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ពៅ កុសល់ ភេទប្រុស បច្ចុប្បន្ន អាយុ ៤៣ ឆ្នាំ ទីលំនៅមុនចាប់ខ្លួន ភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទប្លន់ ប្រព្រឹត្តនៅភូមិគរ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០០៧ កន្លងទៅ។


បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្ត តាមនីតិវធី៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ