សន្តិសុខសង្គម
សមត្ថកិច្ចបំភ្លឺ និងឆ្លើយតបសំណួរ របស់តារាចម្រៀង Ma Chanpanha ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ចរាចរណ៍
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីបំភ្លឺ និងការឆ្លើយតប ទាក់ទងទៅនឹងការផុស របស់គណនីហ្វេបុកមួយឈ្មោះ ថា Ma Chanpanha ( ម៉ា ចន្ទបញ្ញា ) ដែលគេដឹងថា ជាតារាចម្រៀងមួយរូបផងដែរ។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១នេះថា ក្រុមការងារសូមឆ្លើយតបចំពោះសំណួរ ដូចខាងក្រោម៖

១- តើច្បាប់ស្រុកយើង គេអនុញ្ញាតអោយប៉ូលីសចរាចរណ៍ និងឈុតខ្មៅ ចុះត្រួតពិនិត្យតាមផ្លូវលំដែរមែនទេ?
ឆ្លើយតប: យោងតាមច្បាប់ចរាចរណ៍ផ្លូវគោក អ្នកប្រើប្រាស់ផ្លូវត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោក ទាំងអ្នកបញ្ជាយានយន្ត និងអ្នកថ្មើរជើង ដោយពុំបានកំណត់ថាជាផ្លូវប្រភេទណាទេ ហើយកម្លាំងមូលដ្ឋាន ជាអ្នកកំណត់ភូមិសាស្រ្តត្រូវអនុវត្ត ដោយបានសិក្សាយ៉ាងច្បាស់ពីទីតាំងដែលត្រូវអនុវត្ត ដោយពិនិត្យឃើញថា មានអ្នកប្រើប្រាស់ផ្លូវមិនទាន់គោរពច្បាប់ចរាចរណ៌ផ្លូវគោក ម្យ៉ាងពេលអនុវត្តកម្លាំងនគរបាលចរាចរណ៍ ជាអ្នកបញ្ជាយានយន្តអោយឈប់ ដើម្បីផាកពិន័យតាមផ្លូវច្បាប់ ក្នុងករណីអ្នកបញ្ជាយានយន្តមិនព្រមសហការ នគរបាលអន្តរាគមន៍មានសិទ្ធិអន្តរាគមន៍ ឃាត់យានយន្តនោះតាមមធ្យោបាយសមស្រប។
២- តើគ្រាន់តែលើកទូរស័ព្ទប្តូរទីតាំង ក៏គេហៅថាលើកទូរស័ព្ទនិយាយខុសច្បាប់ចរាចរណ៍ដែរមែនឬទេ?
ឆ្លើយតប : យោងតាមច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងពេលបញ្ជាយានយន្តលើដងផ្លូវ ហើយប្រើប្រាស់ទូរស័ព្ទ តម្រូវឲ្យមានឧបករណ៌ភ្ជាប់ដោយប្រើប្រាស់កាស។ ការប្រើប្រាស់ទូរស័ព្ទដៃក្នុងពេលបញ្ជាយាន្តយន្ត មិនមែនសំដៅលើការប្រើប្រាស់ដោយការសន្ទនាទេ ព្រោះប្រព័ន្ទបច្ចេកវិទ្យាបច្ចុប្បន្នមានភាពទំនើបកម្ម ដែលមានកម្មវិធីជាច្រើនApp សំរាប់ប្រើប្រាស់លើកម្មវិធីទូរស័ព្ទដៃស្មាតហ្វូន ដូចជា Telegram.What app.Massager។ ល ។
៣-ចុះពលរដ្ឋថតមន្រ្តីសមត្ថកិច្ច សម្រាប់ទុកជាចម្ងល់ខុសរហូត ដល់អោយសមត្ថកិច្ចគម្រាមលុបចោល និងចង់យកទូរស័ព្ទទៅឆែកមែនដែរឬទេ?
ឆ្លើយយតប: សមត្ថកិច្ចពុំបានបំពានទៅលើសិទ្ធិឯកជនទេ កិច្ចប្រតិបត្តិការធ្វើឡើងដោយរូបភាពចំហរ គ្រប់អ្នកល្មើសច្បាប់ចរាចរណ៍ ត្រូវបានឃាត់យានយន្តឈប់ និងប្រាប់អ្នកបញ្ជាយានយន្តឲ្យដឹងពីកំហុសជាក់ស្តែង មុននឹងផាកពិន័យអន្តរកាល។ ចំពោះការយកទូរស័ព្ទមកថតកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច ក៏ត្រូវស្នើសុំជាមុនដើម្បីសហការ និងគួរតែប្រាប់ពីមូលហេតុដែលចង់ថត ចំពោះចម្ងល់នៃកំហុស សមត្ថកិច្ចបានប្រាប់តាំងពីឃាត់យានឲ្យឈប់។
ពាក់ព័ន្ធនឹងការបង្ហោះរូបភាព និងជាមួយការសួរខាងលើ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៤:៣០នាទី កម្លាំងផ្នែកសណ្តាប់ធ្នាប់-ចរាចរណ៍ និងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះប្រតិបត្តិការរឹតបន្តឹងច្បាប់ចរាចរណ៍ នៅចំណុចផ្លូវលេខ ៦១៤ កែងផ្លូវលេខ ២៩១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
អត្ថបទ៖ ឃួន សុភ័ក្រ




-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?