Connect with us

សន្តិសុខសង្គម

ចាប់បញ្ជូនជនជាតិថៃ ២៥ នាក់​លួចឆ្លងដែនមកធ្វើការនៅកម្ពុជា ទៅប្រទេសវិញ

បានផុស

នៅ

សមត្ថកិច្ចក្រុងប៉ោយប៉ែត នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ បានចាប់ខ្លួន ជនជាតិ​ថៃ​ប្រុស ស្រី ចំនួន ២៥ នាក់ មកធ្វើការនៅក្រុងប៉ោយប៉ែតដោយគ្មានលិខិតស្នាម។

ពិធី​ប្រគល់​ជនជាតិថៃមកធ្វើការនៅក្រុងប៉ោយប៉ែត ដោយខុសច្បាប់នោះមានភាគី​កម្ពុជា​-​ថៃនៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ ប្រឈម​គ្នា​ច្រក​ខ្លង​លឹក ក្រោម​វត្តមាន​លោក ឧ​ត្ត​ម​សេនីយ៍​ឯក សម វណ្ណ​វីរ​: ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង លី​ហួរ ស្នងការរង ផែនការ​ងារ​អន្តោប្រវេសន៍តំណាង​លោក​ឧ​ត្ត​ម សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អេង លី​ហួរ ស្នងការរង ផែនការ​ងារ​អន្តោប្រវេសន៍ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាពេលដែលកំលាំងជំនាញធ្វើការឃាត់ខ្លួនជនជាតិថៃទាំង២៥នាក់នេះមកក្រុងប៉ោយប៉ែតធ្វើការងារ ដោយគ្មានលិខិតស្នាមត្រឹមត្រូវលោកបានដឹកនាំកម្លាំង​នគរបាល​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី កម្លាំង​អធិការដ្ឋាន​ក្រុង ប៉ោយប៉ែត និង​កម្លាំង​វរ​:​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​៩១១​ផងដែរ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង លី​ហួរ បាន​បញ្ជាក់ឲ្យដឹងបន្តថា ជនជាតិ​ថៃ​ប្រុស​ស្រី​ទាំង​២៥​នាក់ ក្នុងនោះ​ស្រី​១១​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅក្នុង​អគារ​ជួល​មួយកន្លែង ខាងកើត​ជាប់​បុរី​សាន​ហូរ ស្ថិតនៅ​ក្នុងភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ក្រោយ​សមត្ថកិច្ច​រកឃើញ​ថា ពួកគេ​លួច​ឆ្លងដែន​មក​ស្នាក់នៅ​និង​ធ្វើការ​ខុសច្បាប់​៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១៩ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤៧ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម