សន្តិសុខសង្គម
អតីតបេក្ខជន Cambodia Idol នាង ប្រាក់ សុគន្ធ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍យប់មិញ
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២១នេះ ទស្សនិកជន និងសិល្បករជាច្រើនមានការភ្ញាក់ផ្អើលស្លុតចិត្តមិនតិចនោះទេក្រោយពីគេទទួលបានដំណឹងថា តារាចម្រៀងដ៏ស្រស់សង្ហា មានរូបរាងខ្ពស់ស្រឡះ នាងប្រាក់ សុគន្ធ បានទទួលមរណភាពទាំងវ័យក្មេងបាត់ទៅហើយព្រោះតែគ្រោះថ្នាកចរាចរណ៍។ នេះបើយោងតាមព័ត៌មានបឋមដែលគេទទួលបានពីអ្នករួមអាជីព។
នៅលើបណ្តាញសង្គមហ្វេសប៊ុកមុននេះដែរ គេបានឃើញតារាចម្រៀងជាច្រើនបានបង្ហោះសារជុំវិញការទទួលមរណភាពរបស់តារាចម្រៀងប្រាក់ សុគន្ធដែលពួកគាត់បានបង្ហាញអារម្មណ៍សោកស្តាយ និងមិនគួរឱ្យជឿ ព្រោះថា វាពិតជាលឿនខ្លាំងមិនអាចត្រៀមចិត្តបាន។ ការបង្ហាញអារម្មណ៍សោកស្តាយនេះគឺក្រោយពីគេដឹងថា នាងប្រាក់ សុគន្ធ និងប្អូនស្រី គឺកញ្ញា នាង គន្ធា ដែលជាបងប្អូនបង្កើតនឹងគ្នានោះជាមនុស្សស្លូតបូតសុភាពរាបសា និងតស៊ូព្យាយាមខ្លាំងនៅនឹងការងារសិល្បៈ មិនគួរណាមកទទួលមរណភាពទាំងវ័យក្មេងដូចនេះសោះ។
ពិធីករលោក ប៉ែន ចំរ៉ុងបានបង្ហោះសារដ៏សោកសៅដែរថា “ស្លុតចិត្តណាស់ប្អូនអើយ ជាមនុស្សស្លូតបូតមិនដែលចេះមានបញ្ហានឹងអ្នកណាទេ ចេះគោរពគេឯងរួសរាយណាស់ ហើយគ្នាឡើងមកពីប៉ៃលិនពីរនាក់បងប្អូនប្រឹងប្រែងខ្លាំងណាស់ទម្រាំបានប៉ុណ្ណឹង តែបែរជាមកជួបរឿងអកុសលបែបនេះ សូមកុសលផលបុណ្យដែលបានសាងជួយដល់វិញ្ញាណក្ខន្ធប្អូនទៅកាន់សុគតិភព។ តារាចម្រៀងលោក ណាផាត ដែលជាមិត្តរួមអាជីពបានបញ្ជាក់ថា នាង ប្រាក់ សុគន្ធ ពិតជាបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍មែន ប៉ុន្តែលោកនៅមិនទាន់ដឹងដំណឹងលម្អិតជុំវិញរឿងនេះនៅឡើយ ហើយពេលនេះសពរបស់តារាចម្រៀងរូបនេះត្រូវបានបញ្ជូនទៅធ្វើបុណ្យតាមទំនៀមទម្លាប់នៅឯស្រុកកំណើត។
គួរបញ្ជាក់ដែរថា នាង ប្រាក់ សុគន្ធ មានវ័យ២៥ឆ្នាំ ដែលកាលពីអំឡុងឆ្នាំ ២០១៦ តារាចម្រៀងរូបនេះនិងប្អូនស្រីកញ្ញា នាង គន្ធា ដែលគ្រានោះទើបនឹងមានវ័យ១៦ឆ្នាំ បានលើកយកបទចម្រៀង បានយ៉ាងពីរោះមកចូលរួមប្រកួតក្នុងកម្ម វិធីCambodian Idol រដូវកាលទី២ ពិសេសគឺកញ្ញា នាង គន្ធា បានលើកយកបទដ៏កម្សត់មួយគឺបទ«ម៉ែ»យកមកច្រៀងរហូតធ្វើឲ្យគណៈកម្មការទាំង៤រូប និងទស្សនិជនជាច្រើនទប់ទឹកភ្នែកមិនបាន ព្រោះសំឡេងនិងសាច់រឿងបានចាក់ដោតដល់បេះដូងអ្នកស្តាប់យ៉ាងខ្លាំង៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?