សន្តិសុខសង្គម
ចាប់ខ្លួនបុរសចិន ២នាក់ ប៉ុនប៉ងចាប់ជំរិតអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស
សមត្ថកិច្ចបានចាប់ខ្លួនបុរសជនជាតិចិន ២ នាក់ នៅរសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១នេះ បន្ទាប់ពីធ្វើសកម្មភាពប៉ុនប៉ងចាប់ជំរិត អ្នកគ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស ស្ថិតនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-25_16-26-45-1024x768.jpg)
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ១៣៖ ២០ នាទី ថ្ងៃទី ២៣ ខែធ្នូ មានករណីប៉ុនប៉ងមនុស្សឃាត កាន់កាប់រក្សាទុកប្រើប្រាស់អាវុធដោយខុសច្បាប់ និងប៉ុនប៉ងចាប់ជំរិត ទៅលើអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស ស្ថិតនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនសង្ស័យមានគ្នាចំនួន០២នាក់ បានសុំចូលធ្វើការនៅសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស ហើយបានសុំខ្ចីលុយពីអ្នកគ្រប់គ្រង ក្នុងម្នាក់១៨,០០០$ សរុបទាំង ០២នាក់ ចំនួន ៣៦,០០០$។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-25_16-26-40.jpg)
ក្រោយពេលដែលអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស បានវេរលុយឲ្យជនសង្ស័យទាំង ០២នាក់រួចមក ស្រាប់តែជនសង្ស័យទាំង០២នាក់ បានព្យាយាមចាប់ខ្លួនអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាសនោះ ដោយជនសង្ស័យឈ្មោះ JIANG FENG យកកាំភ្លើងខ្លី០១ដើម ភ្ជង់ពោះជនរងគ្រោះ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ BAO JIE ជាអ្នកចាប់ក្រៀកក។
ពេលនោះសន្តិសុខ និងបុគ្គលិករបស់សណ្ឋាគារ ឃើញក៏បានចូលទៅប្រតាយប្រតប់ជាមួយជនសង្ស័យទាំង០២នាក់។ ពេលនោះជនសង្ស័យឈ្មោះ JIANG FENG បានទាញកាំភ្លើងខ្លី បាញ់០១គ្រាប់ បណ្តាលឲ្យត្រូវសន្តិសុខជនជាតិចិនម្នាក់ រងរបួសត្រង់ពោះបៀមគ្រាប់ជាប់។ បន្ទាប់មកជនសង្ស័យទាំង០២នាក់ ក៏បាននាំគ្នារត់គេចខ្លួនបាត់អស់។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-25_16-26-33-472x1024.jpg)
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១៤ និង៣០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ឈ្មោះ BAO JIE រីឯជនសង្ស័យ ០១នាក់ទៀត ឈ្មោះ JIANG FENG ជាជនដៃដល់បានរត់គេចខ្លួន ព្រមទាំងយកកាំភ្លើងខ្លីទៅជាមួយ។
កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បន្តការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យឈ្មោះ JIANG FENG បានថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦ និង៣០នាទី ខណៈកំពុងសម្ងំលាក់ខ្លួននៅក្នុងសណ្ឋាគារមួយកន្លែង ស្ថិតនៅភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រមទាំងដកហូតបានវត្ថុតាងកាំភ្លើងខ្លី ០១ដើម ដែលជនសង្ស័យយកទៅលាក់ទុកនៅបន្ទប់ជួលមួយកន្លែងម្តុំ អិលវីចាស់។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-25_16-26-39-547x1024.jpg)
ចំណែកជនរងគ្រោះដែលត្រូវបានជនសង្ស័យ ប៉ុនប៉ងចាប់ជំរិត មានឈ្មោះ WANG BING JIE ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស មានទីលំនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-25_16-26-45-2-768x1024.jpg)
ដោយឡែកជនរងគ្រោះ រងរបួសដោយត្រូវគ្រាប់កាំភ្លើង ០១គ្រាប់ មានឈ្មោះ ZHANG SHUANG ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរ សន្តិសុខសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស មានទីលំនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កំពុងសង្គ្រោះនៅមន្ទីរព្យាបាល ស៊ីកាងអ៊ីយៀន៕
អត្ថបទ៖ ស៊ុយ ចាន់ធា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?