Connect with us

សន្តិសុខសង្គម

ពលករខ្មែរ ៧០ គ្រួសារ នៅបាងកក ជួបគ្រោះអគ្គិភ័យឆេះកន្លែងស្នាក់នៅ

បានផុស

នៅ

ពលករខ្មែរ ៧០ គ្រួសារ ជាពលករនៅទីក្រុងបាងកក បានរងផលប៉ះពាល់ដោយសារគ្រោះអគ្គិភ័យឆេះកន្លែងស្នាក់នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ មានករណីភ្លើងឆេះកន្លែងស្នាក់នៅរបស់កម្មករក្នុងសហគមន៍កែច្នៃសំរាម។ ទីតាំងស្ថិតនៅពុទ្ធមណ្ឌលសាយ៣ សង្កាត់ណងខាងភ្លូ ខណ្ឌណងខែម ទីក្រុងបាងកក ដែលបណ្តាលឱ្យបងប្អូនពលករខ្មែរចំនួន ៧០ គ្រួសារបាន រងផលប៉ះពាល់ក្នុងហេតុការណ៍នេះ។

លោក កុយ គួង បានឱ្យដឹងបន្ថែមថា បន្ទាប់ពីមានហេតុការណ៍នេះ ក្រុមអនុព័ន្ធការងារតំណាង ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមានដូចជា អង្ករ មី​ និងត្រីខ​ ចែកដល់បងប្អូនពលករខ្មែរទាំង ៧០ គ្រួសារ ដែលរងគ្រោះខាងលើ។ ករណីអគ្គីភ័យនេះ មិនមានអ្នកណារងរបួសទេ៕

អត្ថបទ៖ កោះកែវ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២១ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២៩ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥៧ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម