សន្តិសុខសង្គម
យោធាថៃឃាត់ខ្លួន ពលករខ្មែរ ១០ នាក់ និងជនជាតិថៃ ៥នាក់ ឆ្លងដែនខុសច្បាប់
សមត្ថកិច្ចថៃអង្គភាពទី ១២ ឈរជើងតាមបន្ទាត់ព្រំដែនក្នុងស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ឈមនឹងខេត្តបន្ទាយមានជ័យរបស់ប្រទេសកម្ពុជា ចុះល្បាតក្នុងភូមិសាស្ត្រទទួលខុសត្រូវកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ បានប្រទះឃើញពលរដ្ឋខ្មែរ លួចឆ្លងដែនចូលប្រទេសថៃតាមច្រករបៀងដោយខុសច្បាប់ដែលប្រថុយ និងគ្រោះថ្នាក់ដល់អាយុជីវិតចំនួន ១០ នាក់ ក្នុងនោះប្រុស ៦ និងស្រី ៤ នាក់ នៅបរិវេណភូមិទ័ពសៀម ឃុំ/ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ។

ពលរដ្ឋខ្មែរទាំង ១០ នាក់នោះ បានប្រាប់ថា សមត្ថកិច្ចថាពួកគាត់ធ្វើដំណើរមកពីខេត្តកំពង់ចាម និងកំពង់ធំ ប្រទេសកម្ពុជា មានគោលបំណងធ្វើដំណើរទៅធ្វើការនៅក្នុងខេត្តប៉ះធំ ថានី និងខេត្តស្រះកែវ របស់ថៃ ទើបសមត្ថកិច្ចថៃឃុំខ្លួនយកទៅសួរនាំបន្ថែម និងបញ្ជូនទៅឲ្យជំនាញស្រុកតាព្រះយ៉ា ដើម្បីចាត់ការតាមច្បាប់បន្ត។


សមត្ថកិច្ចការពារព្រំដែនបន្តថា នៅពេលជាមួយគ្នានេះដែរ កម្លាំងទាហានប្រាណទី ១៣ ប្រចាំស្រុកអារញ្ញ កងកម្លាំងបូរផា បានចេញល្បាតឃ្លាំមើលនិងត្រួតពិនិត្យតំបន់ដែលទទួលខុសត្រូវនេះផងដែរ ក៏បានប្រទះឃើញបុរសជនជាតិថៃកំពង់លួចឆ្លងដែនតាមច្រករបៀង ធ្វើដំណើរចូលទៅទឹកដីកម្ពុជា ចំនួន៥នាក់ នៅបរិវេណភូមិខ្លងលឹក ឃុំ/ស្រុកអារញ្ញ ខេត្តស្រះកែវ នឹងក្រោយពីសមត្ថកិច្ចសួរនាំ បានឲ្យដឹងថា បុរសជនជាតិថៃទាំង ៥ នាក់ ធ្វើដំណើរមកពីទីក្រុងបាងកក មានបំណងធ្វើដំណើរមកធ្វើការនៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ របស់កម្ពុជា ទើបសមត្ថកិច្ចថៃឃាត់ខ្លួនបញ្ជូនទៅឲ្យជំនាញសមត្ថកិច្ចស្រុកខ្លងលឹក ដើម្បីចាត់ការតាមច្បាប់បន្ត៕
អត្ថបទ៖ ពៅ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៥ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់