សន្តិសុខសង្គម
ឃាត់ខ្លួនយុវជនម្នាក់ ក្រោយល្បួងក្មេងស្រីអាយុ១០ឆ្នាំរួមភេទបានសម្រេច
យុវជនវ័យជាង២០ឆ្នាំម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកថ្មគោល ចុះឃាត់ខ្លួនដើម្បីបញ្ជូនទៅកាន់តុលាការ បន្ទាប់ពីរងការចោទប្រកាន់ពីអាណាព្យាបាលក្មេងស្រីម្នាក់ ថាបានរួមភេទជាមួយកូនស្រីរបស់គាត់។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១និង១០នាទីរសៀល នៅចំណុចភូមិទំនាប ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយការឃាត់ខ្លួននេះ ពាក់ព័ន្ធនឹងករណីរួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ ។

ជនសង្ស័យឈ្មោះ ធឿត ធូ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅមូលដ្ឋានខាងលើ បានធ្វើសកម្មភាពរួមភេទជាមួយជនរងគ្រោះជាអនីតិជនឈ្មោះ ខ ខ រ ភេទស្រី អាយុ១០ឆ្នាំ រហូតបានសម្រេច ។
នៅក្រោយពេលកើតហេតុ និងទទួលបាននូវពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរស្រាវជ្រាវ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ