សន្តិសុខសង្គម
ផ្ទុះហិង្សាក្នុងគ្រួសារដុតផ្ទះឆេះខ្ទេច
ផ្ដើមចេញពីជម្លោះក្នុងគ្រួសារ បុរសម្នាក់ផ្ទុះហិង្សានិងដុតបំផ្លាញផ្ទះខ្លួនឯងឆេះខ្ទេច ខូចខាតសម្ភារៈមួយចំនួន និងស្រូវ៤តោន។
ករណីហិង្សាឈានដល់ដុតបំផ្លាញផ្ទះនេះ បានកើតឡើងកាលពីវេលាម៉ោង២០និង៥៤នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅភូមិលាវ ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះមានទំហំ ៥.៥x៧ មែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដា របស់ឈ្មោះ ហ៊ឹម ឡុំ ភេទប្រុស អាយុ៤៣ ឆ្នាំ រស់នៅភូមិ.ឃុំ កើតហេតុ និងខូចខាតសម្ភារៈ ទូរចំនួន១គ្រឿង លុយចំនួន១លានរៀល និងស្រូវចំនួន៤តោន ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុគឺបណ្តាលមកពីឈ្មោះ ហ៊ឹម ឡុំ (ជាប្តី) ប្រើអំពើហិង្សាក្នុងគ្រួសារ (ដុតផ្ទះខ្លួនឯង) ។

ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ សមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ស្មើនិង០៤ម៉ែត្រគុប៕
អត្ថបទ៖ សុខុម



-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល