សន្តិសុខសង្គម
ខឹងមិត្តភ័ក្ដិមិនឌុបទៅវាយគូទំនាស់ទាញឈើជ្រុងវាយបែកភ្នែកម្ខាង
បុរសម្នាក់ប្រដាប់ដោយឈើជ្រុងវាយទៅលើមិត្តភ័ក្ដិររួមការងារបែកភ្នែកម្ខាងដោយសារខឹងមិនព្រមឌុបជូនទៅតាមវាយគូទំនាស់ កាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅការដ្ឋានសំណង់ ផ្លូវបេតុង ក្រុម៤ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយកើតហេតុភ្លាម ស្ថានភាពរបួសធ្ងន់ ជនរងគ្រោះទៅពេទ្យ លុះដល់វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នេះប្តឹងសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យ នៅបន្ទប់ជួលលេខ៣៥ ជាន់ទី៣ ផ្លូវបេតុង ក្រុម៥ ភូមិត្រពាំងពោធិ៍ ក្បែរការដ្ឋានសំណង់ ។

ជនដៃដល់មានឈ្មោះ ធី ទូច ហៅវែង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ៣៥ ជាន់ទី៣ ផ្លូវបេតុង ក្រុម៥ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិបឹងវាល ឃុំត្នោតជ្រុំ ស្រុកក្រគរ ខេត្តពោធិសាត់ ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ម៉ុន ណាឃីន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ជាមួយគ្នា ស្នាក់នៅការដ្ឋានសំណង់ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិរកា ឃុំអង្គតាសូរ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំង២នាក់ត្រូវជាមិត្តភ័ក្ររួមការងារជាមួយគ្នា បានផឹកស៊ីនៅក្នុងការដ្ឋានសំណង់ហើយបន្តនាំគ្នាទៅចូលក្លឹបនៅផ្លូវវេងស្រេង ម្តុំផ្សារត្រពាំងថ្លឹង។ ពេលផឹកអស់ស្រា៦ដប ជនសង្ស័យឈ្មោះ ធី ទូច មានទំនាស់គ្នាជាមួយអ្នកផ្សេង ក្នុងក្លឹប ឃើញសភាពមិនស្រួលខ្លាចមានបញ្ហា ក៏នាំជនសង្ស័យវិលមកផ្ទះជួលវិញ លុះដល់វេលាម៉ោង១២និង១៥នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យមិនអស់ចិត្ត ក៏បបួលជនរងគ្រោះជាមិត្តភ័ក្រឲ្យឌុបជូនទៅតាមរកវាយគូទំនាស់ តែជនរងគ្រោះមិនព្រម បែជាចោទថាជនរងគ្រោះ សុទ្ធតែជាបក្ខពួកគូទំនាស់ ក៏ទាញបានឈើជ្រុងវាយប្រ៉ាវតែម្តង បណ្តាលឲ្យរងរបួសបែកភ្នែកខាងស្តាំ។ ភ្លាមៗត្រូវបានបងប្អូនសាច់ញាតិឌុបនាំជនរងគ្រោះទៅមន្ទីរពេទ្យ រហូតដល់ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ ទើបទៅប្តឹងសមត្ថកិច្ច ចុះទៅឃាត់ខ្លួនជនដៃដល់បាននៅបន្ទប់ជួល ។

តាមសម្តីជនសង្ស័យបានឲ្យដឹងថា ខ្លួនពិតជាបានវាយលើជនរងគ្រោះមែន ព្រោះតែខឹងជនរងគ្រោះមិនឌុបជូនខ្លួនទៅជួយវាយគូទំនាស់ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌដើម្បី អនុវត្តិបន្តតាមនីតិវិធី ៕
អត្ថបទ៖ សុខា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា