Connect with us

សន្តិសុខសង្គម

Ah Gi Leader ល្បី​ខាង​លក់​អន​ឡាញ​ បើក​រថយន្ត​ប៉ះ​គ្នា​បន្តិចបន្តួច​ជជែក​យក​ត្រូវ​រៀងខ្លួន

បានផុស

នៅ

ភ្នំពេញ ៖ Ah Gi Leader ដែល​កំពុង​ល្បី​ក្នុង​បណ្តាញ​សង្គម​លក់​ឡេ​អន​ឡាញ​បាន​បើក​រថយន្ត​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច​តែ​ជជែក​យក​ត្រូវ​រៀងខ្លួន បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវ​២០០៤ ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្ត​មួយ​គ្រឿង​ម៉ាក​Ford RANGER ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2BB 5295 បើកបរ​ដោយ​នារី​ម្នាក់​។ ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​របស់ Ah Gi Leader ម៉ាក​Mclaren. ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ​កម្ពុជា AHGI 9899។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ គេ​បាន​ឃើញ​រថយន្ត​ទាំងពីរ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២០០៤ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ ខណៈ​មកដល់​ចំណុច​កើត​ហេតុ​ ស្រាប់តែ​កៀរ​គ្នា​បណ្តាល​ឲ្យ​រង​ការខូចខាត​បន្តិចបន្តួច​តែ​មិន​មាន​មនុស្ស​រងរបួស​នោះទេ​។

បើ​តាម​ភាគី​ខាង​រថយន្ត​ម៉ាក​Ford RANGER ថា​ រថយន្ត​របស់​អា​ជី​បើក​វ៉ា​ស្តាំ​ហើយ​មក​កៀរ​រថយន្ត​គាត់​ទើប​រង​ការខូចខាត​បែបនេះ។

តែ​ចំពោះ​ភាគី​ខាង​អា​ជី​វិញ ប្រាប់​ឱ្យដឹងថា រថយន្ត​ម៉ាក​Ford RANGER បើក​មក​កៀរ​រថយន្ត​នាង​។ ជុំវិញ​ករណី​ខាង​លើ​ភាគី​ទាំងសងខាង​បាន​ជជែក​យក​តែ​ត្រូវ​រៀងខ្លួន​។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះ​មកដល់​ចំណុច​កើត​ហេតុ​និង​ធ្វើ​ការ​សម្របសម្រួល​ភាគី​ទាំងសងខាង​អស់​រយៈពេល​យ៉ាងយូរ ទើប​ភាគី​ខាង​រថយន្ត Ford RANGER ធ្វើ​ការសុំ​ទោស​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុ​៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម