សន្តិសុខសង្គម
ខឹងបង្អាប់រឿងការហើយអត់កូន ទាញកាំបិតដេញកាប់សម្លាប់ស្លាប់ភ្លាមៗ
បុរសម្នាក់ត្រូវបានជនដៃដល់ដែលជាអ្នកអង្គុយផឹកស៊ីជាមួយគ្នា ដេញកាប់សម្លាប់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីផឹកស៊ីជាមួយគ្នាហើយនិយាយបង្អាប់ថា ការយូរហើយអត់មានកូននឹងគេពិតជាអត់កំណើតមែន។
ករណីកាប់សម្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅភូមិទូលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ញ៉ម អាន ភេទប្រុស អាយុ៣៧ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះ វ៉ាំង សុខហេង អាយុ២៨ឆ្នាំ។ អ្នកទាំងពីររស់នៅក្នុងភូមិទូលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ និងជនដៃដល់បានផឹកស៊ីជុំគ្នានៅផ្ទះរបស់ឈ្មោះ យ៉ែម សរុំ ភេទប្រុសអាយុ៣៩ឆ្នាំ ក្នុងភូមិកើតហេតុខាងលើ។ ពេលកំពុងផឹកស៊ីសប្បាយសុខៗ ស្រាប់តែជនរងគ្រោះនិយាយបង្អាប់ទៅលើជនដៃដល់ថា «បានប្រពន្ធយូរហើយមិនមានកូននឹងគេ ពិតជាអត់កំណើតមែន» ទើបធ្វើឲ្យជនដៃដល់ខឹងទាស់ពាក្យសម្ដីប្រតាយប្រតប់គ្នា ហើយអ្នកផឹកស៊ីជាមួយក៏បានបំបែកចេញពីគ្នា និងទាញម៉ូតូជិះទៅផ្ទះរៀងៗខ្លួន។ បន្ទាប់មកស្រាប់តែជនដៃដល់ជិះម៉ូតូត្រឡប់មកវិញ ជាមួយនឹងកាំបិតតាមកាប់ម៉ូតូជនរងគ្រោះ រួចកាប់ជនរងគ្រោះពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ត្រង់ចំណុចមុខវត្តទួលរគាំង ក្បែរកន្លែងផឹកស៊ី។
ក្រោយកើតហេតុភ្លាមៗ ជនដៃដល់បានរត់គេចខ្លួនរហូតដល់ខេត្តសៀមរាប ទើបត្រូវបានសមត្ថកិច្ចសមត្ថកិច្ចចាប់ខ្លួន ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខុម


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា