សន្តិសុខសង្គម
ឆ្លងចរន្តភ្លើងផ្ទុះហ្គាស នៅស្ថានីយលក់សាំង និងហ្គាស ជិតសួនច្បារដំរីស ក្រុងកំពង់ឆ្នាំង
គ្រោះអគ្គិភ័យផ្ទុះហ្គាស ដោយសារឆ្លងចរន្តអគ្គិសនី នៅក្នុងស្ថានីយលក់ប្រេងឥន្ធនៈមួយកន្លែងនៅជិតសួនច្បារដំរីស ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ហេតុការនេះ បានកើតឡើងនៅម៉ោង ៨ និង ៤០ នាទីព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ ប៉ុន្តែក្នុងហេតុការណ៍នេះ មិនបណ្តាលឱ្យមានអ្នកណារងរបួសឡើយ គឺគ្រាន់តែខូចខាតហ្គាសអស់ជាច្រើនធុង និងដោយសារមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ទើបមិនបង្កឲ្យរាលដាលដល់នៅឋានដទៃទៀត។

លោកឧត្តមសេនីយ៍ត្រី អៀ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្ន ងការខេត្តនៅព្រឹកថ្ងៃទី ២៩ ខែធ្នូនេះ បានឲ្យដឹងថា តាមការសន្និដ្ឋានជាបឋមរបស់នគរបាលជំនាញឲ្យដឹងថា ករណីនេះបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីក្នុងម៉ូទ័រមួយ បង្កឱ្យបែកផ្កាភ្លើងរាលដាលផ្ទុះឆេះហ្គាសអស់ជាច្រើនធុង។ ក្នុងករណីនេះ ម្ចាស់ស្ថានីយប្រេងឥន្ធនៈខាងលើនេះ មិននៅក្នុងកន្លែងកើតហេតុទេ គឺមានតែគេកម្មករនៅធ្វើការ ដោយម្ចាស់រវល់ទៅខេត្តព្រះសីហនុ។


លោកស្នងការរងបានបន្តថា ក្នុងករណីខាងលើនេះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបា លខេត្តចំនួន ៥ គ្រឿង បានចេញអន្តរាគមន៍ជួយបាញ់ពន្លត់អស់ទឹក ១២ រថយន្ត ទើបទប់ស្កាត់ការផ្ទុះឆេះខាងលើនេះបាន។ ដោយឡែកក្នុងហេតុការណ៍នេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្តទៀត ឲ្យដឹងពីមូលហេតុនៃការផ្ទុះឆេះនេះ និងការខូចខាត។



ទោះយ៉ាងណាករណីនេះ ម្ចាស់ស្ថានីយប្រេងឥន្ធនៈ គួរតែមានបំពង់ពន្លត់អគ្គិភ័យ ដើម្បីទប់ស្កាត់ភ្លាមការផ្ទុះឆេះភ្លាមៗ ទើបមិនបង្កហានិភ័យដល់លំនៅឋានអ្នកជិតខាង៕
អត្ថបទ៖ ឈៀង ថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ